ទីបំផុតដឹងការពិតហើយ មូលហេតុដែលសម្តេចតេជោ ហ៊ុនសែន សម្រេចចិត្តដកលោកថៃ នរៈសត្យា ពីតំណែង គឺដោយសារតែ
មួយរយៈពេលចុងក្រោយនេះ ការដកតំណែងមន្រ្ដីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាល កើតមានច្រើនជាបន្ដបន្ទាប់។ ក្នុងនោះផងដែរ លោក ថៃ នរៈសត្យា បន្ទាប់ពីមានផ្ទុះរឿងបរិហារកេរ្ដិ៍ប្រពន្ធដើម និងបានបង្ហាញមុខភរិយាថ្មី នៅថ្ងៃឡើងគេហដ្ឋាន ក្នុងបណ្ដាញសង្គម ហ្វេសប៊ុករួមមក ស្រាប់តែលោកត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្ដ ដកតំណែងលោក ថៃ នរៈ សត្យាចេញ រដ្ឋលេខាធិការ ក្រសួងវប្បធម៍តែម្ដង។
ដោយឡែកទាក់ទងចំពោះមូលហេតុនៃការដកតំណែង មន្រ្ដីជាន់ខ្ពស់រូបនេះ ត្រូវបានលោក ដួង តារា ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះប្រាប់ពីមូលហេតុ នៅលើបណ្ដាញសង្គម ហ្វេសប៊ុកផេកផ្លូវការរបស់លោក ដោយបានប្រាប់ឱ្យដឹងថា៖”នៅ១ម៉ោងមុន នេះ នៅក្នុងផេកខ្ញុំបាទ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ច្បាស់អំពីមូលហេតុនៃការដក លោក ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការ ពីក្រសួងវប្បធម៍ ដែលមាខ្លឹមសារដើមទាំងស្រុងខាងក្រោមៈ
Hun Sen: សុំកុំប្រកែកគ្នានិងចោទប្រកាន់គ្នាពីរឿងលោកថៃ នរៈសត្យាត្រូវដកចេញពីដំណែង។ក្នុងឋានះជានាយករដ្ឋមន្ត្រីខ្ញុំមិនមានការចាំបាច់សួរយោបល់អ្នកណាទាំង អស់លើការដកតំណែងនេះ។ ការដកតំណែងរបស់គាត់គឺចង់អោយថ្នាក់ដឹកនាំក្រសួងវប្បធម៏មានភាពស្អាតស្អំ។ ពួកអ្នកប្រពន្ធច្រើនត្រូវបានដកចេញជាបន្តបន្ទាប់និងបន្តដកចេញនៅពេលខាងមុខ។នេះជាអភិក្រមទី៥គឺការ(វះកាត់)”។
vdoamazing