សម្រាប់អ្នករកជួលផ្ទះ បេីសិនទៅដល់ឃេីញសភាព ៧ចំណុចនេះ គួរតែកុំនៅអី ដាក់មេប្រុចឲ្យហេីយទៅ ព្រោះតែ..
នៅពេលដែលអ្នកកំពុងស្វែងផ្ទះជួល មិនថាជួលរយៈពេលខ្លី ឬវែងនោះទេ អ្នកគម្បីយល់ដឹងអំពីរឿងទាំង ៧ចំណុចនេះសិន ព្រោះវាមានជាប់ការទាក់ទងអំពីបញ្ហាហុងស៊ុយ និងរឿងមួយចំនួនទៀតដែលធ្វេីឲ្យមានការប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យេីងទៀតផង។ ខាងក្រោមនេះ គឺជាចំណុចទាំង៧ ដែលមានដូចជា៖
១- ជៀសវាងផ្ទះដែលទុកចោលយូរ
ផ្ទះដែលទុកចោលយូរ គឺជាផ្ទះដែលមានវិញ្ញាណអរូបិយមកសុំនៅ ដូច្នេះបេីអ្នកជ្រេីសរេីសយកផ្ទះប្រភេទនេះ គម្បីមានការសែនព្រេន និងបន់ស្រន់កុំឲ្យប៉ះពាល់ដល់គេ។
២- ផ្ទះមានរូបរាងមិនប្រក្រតី
ពេលរើសផ្ទះជួល ក៏រើសផ្ទះដែលមានរាងច្បាស់លាស់ ដូចជាជ្រុង ចតុកោណកែងជាដើម។ ជៀសវាងជួលផ្ទះកញ្ឆក ឬវៀច ព្រោះផ្ទះបែបនេះ នឹងប៉ះពាល់ដល់ការងារ និងរឿងរៀនសូត្ររបស់អ្នករស់នៅ។
៣- ផ្ទះចំផ្លូវបំបែកជាបី
ផ្ទះដែលមានទីតាំងបែបនេះ ត្រូវបានគេចាត់ទុកថា វាមិនសូវល្អនោះទេ ដោយសារមានឥទ្ធិពលអាក្រក់បុកចូលក្នុងផ្ទះ បង្កឲ្យម្ចាស់ផ្ទះមានអារម្មណ៍មិនស្រួលខ្លួននោះទេ ដូចនេះដេីម្បីទទួលបាននូវភាពប្រសេីរឡេីង និងបញ្ជៀសអ្វីដែលជារឿងអាក្រក់នោះ គួរតែដាក់កណ្តឹងខ្យល់នៅកណ្តាលបន្ទប់ទទួលភ្ញៀវ ដេីម្បីឲ្យជួយស្រូបយកអ្វីដែលមិនល្អចេញ។
៤- ផ្ទះនៅជិតចេតិយ ឬវាលកប់ខ្មោច
ចំពោះផ្ទះដែលនៅជិតចេតិយ ឬវាលកប់ខ្មោច មន្ទីរពេទ្យ គុក និងព្រះវិហារ វាជារឿងដែលមិនល្អនោះទេ ព្រោះអាចធ្វើឲ្យអារម្មណ៍យេីងនៅមិនស្ងប់។
៥- បង្គន់ និងបន្ទប់ទឹក ទល់មុខផ្លូវចេញចូល
ប្រសិនជាដើរចូលផ្ទះ ហើយឃើញបន្ទប់ទឹក នៅទល់មុខផ្លូវដើរតែម្ដង ត្រូវជៀសជួលផ្ទះបែបនេះ ប្រយ័ត្នជួបរឿងស៊យ ព្រោះផ្ទះប្រភេទនេះ នឹងធ្វើឲ្យអ្នកនៅមានសុខភាពខ្សោយ និងបញ្ហាលុយកាក់។
៦- មានបិទយ័នពេញផ្ទះ និងកញ្ចក់៨ទិស
ផ្ទះបែបនេះប្រាកដណាស់ ប្រហែលជាធ្លាប់មានរឿងមិនល្អកេីតមានឡេីងហេីយ បេីឃេីញមានបែបនេះ គួរតែសេីបសួរអ្នកជិតខាងសិន ដូចពាក្យចាស់ថា ការពារប្រសេីរជាងព្យាបាល។
៧- ជៀសវាងបន្ទប់គ្មានបង្អួច
ទោះបន្ទប់តូច ដល់ថ្នាក់ណាក៏ដោយ បើគ្មានបង្អួចទេ មិនអាចបញ្ចេញបញ្ចូលចំហាយអាក្រក់ បាននឿឡើយ ធ្វើឲ្យបន្ទប់ថប់ចុងដង្ហើម នាំតែរឿងអាក្រក់ ដល់អ្នកជួល។