LISA និង YAYA គឺបានជាប់ឈ្មោះ ដែលជានារី មានរូបរាង និងសម្រស់ស្រស់ស្អាតដាច់គេលើពិភពលោក…(មានរូបភាព)

កាលពី​ពេល​ថ្មីៗ​នេះ​ កម្មវិធី​ ​“នារីដែលមានរូបសម្រស់ស្រស់ស្អាត ជាងគេលើពិភពលោក” បានរៀបចំ​ជ្រើសរើស​យក​នារី​ៗនៅទូទាំង​ពិភពលោក​ ដើម្បី​មក​ធ្វើការ​ប្រកួត​ប្រជែង​ជ្រើសរើស​យក​ម្ចាស់​ជ័យលាភី​ ដោយការ​បោះឆ្នោត​តាមរយៈ​គណនី​ហ្វេសបុក​ផេក​ឈ្មោះ​ Starmometer​ ។

 

ក្នុង​កម្មវីធី​នេះ​ដែរ​ គឺមានការ​ចូលរួម​ពីនារីដ៏​ស្រស់ស្អាត​នៅបណ្តាល​ប្រទេស​លេី​ពិភពលោក​ជាច្រើន​ដូចជា​ ប្រទេស​ថៃ​ ហ្វីលីពីន​ អុីស្រអ៊ែល​ កូរ៉េ​ តៃវ៉ាន់​ រួមជាមួយ​សហរដ្ឋអាមេរិក​ផងដែរ​។ ចំពោះ​លទ្ធផលជាផ្លូវការដែល​ទទួល​ចំណាត់​ថ្នាក់​លេខ​១នោះគឺ​ បានទៅលេីតារាសម្ដែងជនជាតិហ្វីលីពីន Liza Soberano។

ចំណែក​ឯ​ lisa​ សមាជិកប្រចាំក្រុម Blackpink​ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២​ ខណៈ​ដែល​តារាសម្ដែង Yaya Urassaya​ ទទួល​ចំណាត់​ថ្នាក់​លេខ​៣​ ក៏បានជាប់ឈ្មោះ ក្នុងបញ្ជីនោះដែរ។​ គួរបញ្ជាក់ដែរថា​ ចំពោះ​សម្លេងឆ្នោត​ Lisa ទទួលបាន​រហូត​ដល់​ទៅ​ រហូតដល់ ២៤៦, ៩៨០សម្លេង​ ចំណែក​ឯ​ YaYa ទទួលបាន​ ១២៤,៧១២ សម្លេង។

Leave a Reply

Your email address will not be published. Required fields are marked *