ពូកែគូរមែន! រូបគំនូរដែលកំពុងតែល្បីខ្លាំង ដែលគូរដោយវិចិត្រករលាក់មុខ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង….(មានរូបភាព)

កាលពី​ពេល​ថ្មីៗ​នេះ​ ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​បានមានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ ទៅលេីរូប​គំនូរ​ប៉ុន្មាន​សន្លឹក​ ដែលយេីងមិនទាន់ស្គាល់នៅឡេីយនោះទេ​ ចំពោះ​ម្ចាស់​រូប​គំនូរ​ទាំង​នេះ​ ដែលបាន​គូរ​រូប​មេីលទៅហាក់បីជាស្រដៀងបន្តិច​ និងហាក់បីជាមា​ន​ការខុសប្លែកខ្លាំង និយាយរួម​ គឺកំប្លែងតែម្តង។

 

ក្នុងនោះដែរ​ យេីង​ក៏សង្កេតឃេីញថា​ មានរូបគំនូររបស់​កំពូល​តារា​ចម្រៀង​ ព្រាប​ សុវត្ថិ​ ផងដែរ​ ដែលធ្វេី​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញសង្គមហ្វេសបុក​ មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ដែលមេីលទៅពិតជា​អស់សំណេីចខ្លាំងណាស់​ ។ ក្នុងនោះដែរ​ ក៏មានអ្នកដាក់ចំណងជេីងថា​ “​វិចិត្រករអេីយ​ កុំបាច់គូរអី”​ ។

គួរបញ្ជាក់ដែរថា​ ចំពោះ​រូប​គំនូរ​ទាំង​អស់នេះ​ គឺគ្រាន់តែ​ការគូរលេង​ និង​ការកំសាន្តតែ​ប៉ុណ្ណោះ​ មិនមានគោលបំណងបង្អាប់អីនោះឡេីយ​ ហេីយ​មួយវិញទៀត​នោះ​ កំពូល​តារា​ចម្រៀង​ ព្រាប​ សុវត្ថិ​ ក៏ជាបុគ្គលម្នាក់​ ដែលត្រូវ​បាន​ប្រជាជន​ខ្មែរ​ចាត់​ទុក​ថា​ ជា​បុគ្គល​គំរូ​ និងមិនដែលមាន​ព័ត៌មាន​អាស្រូវ​នោះទេ​ ។

Leave a Reply

Your email address will not be published. Required fields are marked *