កំពូលខ្សែប្រយុទ្ធដ៏ឆ្នើម CRISTIANO RONALDO ចាប់តាំងតែចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់តាំងពីកុមារភាព រហូតមកដល់ពេលនេះ កីឡាកររូបនេះបានសល់នូវទ្រព្យសម្បត្តិ មានដូចជា…
បេីនិយាយពីកីឡាករបាល់ទាត់ Cristiano Ronaldo ប្រាកដណាស់ ដែលមនុស្សនៅទូទាំងពិភពលោក បានស្គាល់កីឡាកររូបនេះច្បាស់រួចមកហេីយ ហេីយក៏ត្រូវបានគេចាត់ទុកថា ជាកំពូលកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមក្នុងពេលបច្ចុប្បន្ននេះ ដែលបានជួយដល់ក្រុមរបស់ខ្លួន Juventus ក្នុងការរកគ្រាប់បាល់ជាច្រេីន។
ជុំវិញរឿងរ៉ាវរបស់កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ប្រិយមិត្តប្រាកដជាមានការចង់ដឹងហេីយ ទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់លោក ជាពិសេស ចាប់តាំងតែពីកីឡាកររូបនេះ បានចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់តាំងពីកុមារភាពរួចមក ថាតើកីឡាកររូបនេះបានសល់អ្វីខ្លះនោះ។
បេីយោងតាមប្រភពព័ត៌មាន ប្រជាប្រិយ ធ្លាប់បានធ្វើការចុះផ្សាយ បានឲ្យដឹងថា មកទល់នឹងពេលនេះ កីឡាកររូបនេះ សល់របស់មានតម្លៃជាច្រើនដូចជា ៖ ទ្រព្យសម្បត្តិ ៤០០ លានដុល្លារ ដោយរួមបញ្ចូលជំនួញទាំងអស់ ដែលរូបគេមាន, មិត្តស្រី Georgina Rodriguez រួមជាមួយនឹងកូន ៣ នាក់,
រថយន្តប្រណីត Range Rover Sports SVR ( ១ សែនដុល្រលា) ; Mclaren mp4-12c (១.៧ សែនដុល្លារ) ; Bugatti Veron (១.៧ លានដុល្លារ) ; Bugatti Chiron (២.៥ លានដុល្លារ) និង យន្តហោះ Gulfstream G650 តម្លៃ ៣២ លានដុល្លារ។ ក្រោយពីរបស់ទាំងនេះ Ronaldo ក៏ទទួលបាននូវកិត្តិយស និងកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺថែមទៀតផង។