ស្អាត​អស់​ទាស់​! រោង​មង្គល​ការ​ បែប​បុរាណ​ រចនាបទជាមួយស្លឹកដូងខ្មែរក្រោម​ មានអត្ថប្រយោជន៌ច្រើនយ៉ាង និងអាចយកមក…(មានរូបភាព​)

កាលពី​ពេលថ្មីៗនេះ​ រោងពិធីមង្គការមួយ​ ត្រូវបា​ន​មជ្ឈដ្ឋាន​​ជាច្រេីន​ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​ បាន​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ ជាមួយ​នឹង​ការតុបតែង​បែបសាមញ្ញ​ លក្ខណៈ​បុរាណ​ តែស្រស់ស្អាតប្លែក​ ដោយលំអជាស្លឹកដូង​ ទទួលបាននូវ​ភាព​ទាក់ទាញ​ជាខ្លាំងតែម្តង​។

 

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Pov Sopheak បានមានការលេីកឡេីង​ថា​ «ស្លឹកដូងខ្មែរក្រោម មានអត្ថប្រយោជន៌ច្រើនយ៉ាង និងអាចយកមកឆ្នៃជាសម្ភារៈប្រើប្រាស់ស្អាតៗ​ ដូចជាយកមកតាក់តែងជាក្លោងទ្វារ​ រោងការ​ រោងបុណ្យ​ រឺរោងផ្សេងៗជាដើមបានយ៉ាងស្រស់ស្អាតផងដែរ» ។

សូម​ជម្រាប​ផង​ដែរ​ថា​ ចំពោះ​ការតុបតែង​រោងមង្គលការ​ប្រភេទ​នេះ​ គឺមិនសូវជាមាននោះទេ​ ក៏ព្រោះតែ​សម័យ​បច្ចុប្បន្ន​នេះ​ គឺមានការរៀបចំយ៉ាង​ប្រណិត​ ជាមួយផ្កាស្រស់​ ឬក៏​ផ្កាជ័រ​ អមជាមួយ​ក្បូរក្បាច់​រៀប​ចំ​ ជាច្រើន​ម៉ូដ និងមានតម្លៃ​ផ្សេងៗ​គ្នា​ ទៅតាមការកំណត់របស់​ម្ចាស់​រៀបចំ​កម្មវិធី​ដ៏មង្គល​នេះ។

ដោយឡែក​ ចំពោះ​ការរៀបចំ​បែបនេះ​ មិនត្រឹមតែ​ចំណាយអស់​ថវិកា​តិចនោះទេ​ ថែមទាំង​ទទួលបាននូវ​ភាពស្រស់ស្អាត​ គួរឲ្យ​ចង់​គយគន់​ ដែលពិតជាកម្របានឃេីញ​ណាស់ និងទទួលបាននូវ​ចំណាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​ទូទៅ​ទៀត​ផង។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។

Leave a Reply

Your email address will not be published. Required fields are marked *