ស្រស់ស្អាត​ណាស់​! រោង​មង្គល​ការ​ បែប​បុរាណ​ រចនាបទជាមួយស្លឹកដូងខ្មែរក្រោម​ ដោយមានតម្លៃ…(មានវីដេអូ​)

កាលពី​ពេលថ្មីៗនេះ​ រោងពិធីមង្គការមួយ​ ត្រូវបា​ន​មជ្ឈដ្ឋាន​​ជាច្រេីន​ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​ បាន​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ ជាមួយ​នឹង​ការតុបតែង​ ​បែបសាមញ្ញ​ លក្ខណៈ​បុរាណ​ តែស្រស់ស្អាតប្លែក​ ដោយលំអជាស្លឹកដូង​ ទទួលបាននូវ​ភាព​ទាក់ទាញ​ជាខ្លាំងតែម្តង​។

បេីតាម​ការ​បញ្ជាក់​តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ ខ្ញុំ​យុវជន​ ខ្មែរ​ បានមានការ​រៀបរាប់​យ៉ាងដូច្នេះ​ថា៖​ «មានទទួល ធ្វើខ្លោងទ្វាររោងការ​ រួចរាល់ មួយទៀតហើយ 0942759244​ ប្រសិនបើអ្នកណា comment សូមឆាតតាមមេសេកមក ព្រោះអីខ្ញុំមើលមិនទាន់ទេច្រើនពេក»។

ដោយឡែក​ ចំពោះ​ការរៀបចំ​បែបនេះ​ មិនត្រឹមតែ​ចំណាយអស់​ថវិកា​តិចនោះទេ​ ថែមទាំង​ទទួលបាននូវ​ភាពស្រស់ស្អាត​ គួរឲ្យ​ចង់​គយគន់​ ដែលពិតជាកម្របានឃេីញ​ណាស់ និងទទួលបាននូវ​ចំណាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​ទូទៅ​ទៀត​ផង។ សូម​ជម្រាប​ផង​ដែរ​ថា​ ចំពោះ​តម្លៃ​នៃការរៀបចំ​រោង​មង្គល​នេះ​ មានតម្លៃ​ ៣៥០​ដុល្លារ​។

គួរបញ្ជាក់ដែរថា​ ចំពោះ​ការតុបតែង​រោងមង្គលការ​ប្រភេទ​នេះ​ គឺមិនសូវជាមាននោះទេ​ ក៏ព្រោះតែ​សម័យ​បច្ចុប្បន្ន​នេះ​ គឺមានការរៀបចំយ៉ាង​ប្រណិត​ ជាមួយផ្កាស្រស់​ ឬក៏​ផ្កាជ័រ​ អមជាមួយ​ក្បូរក្បាច់​រៀប​ចំ​ ជាច្រើន​ម៉ូដ និងមានតម្លៃ​ផ្សេងៗ​គ្នា​ ទៅតាមការកំណត់របស់​ម្ចាស់​រៀបចំ​កម្មវិធី​ដ៏មង្គល​នេះ។

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *