ញាក់សាច់ YOUTUBER កូន​ខ្មែរ បានបង្ហាញផ្ទះវីឡារបស់ខ្លួន យ៉ាងធំស្កឹមស្កៃ ដោយធ្វើអោយគ្រប់គ្នាស្ទើរតែមិនគួរអោយជឿរសោះ

យូធូប​ គឺជា​បណ្តាញ​សង្គម​មួយដ៏ធំ​ទូទាំង​ពិភពលោក​ ដែលយេីងអាច​ធ្វើ​ការ​ស្វែង​រក​នូវវីដេអូជាច្រេីនដល់ទៅរាប់លាន​ និងមាន​លក្ខណៈ​ងាយស្រួល​ថែម​ទៀត​ផង។ ហេីយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​ បណ្តាញ​សង្គម​ដ៏​ធំ​មួយ​នេះ​ ក៏អាចអោយយេីងរកប្រាក់ពីវាបានផងដែរ​ តាមរយៈ​ការ​ផលិត​វីដេអូ​ណាមួយ​ នឹងដាក់អោយមានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។

 

ជាក់ស្តែង​ បេី​តាម​ការ​រយៈគណនី​ហ្វេសប៊ុក​ឈ្មោះ​ James Kim​ បា​ន​បង្ហាញ​ឲ្យ​ដឹង​ថា​៖​ «នេះជាវីដេអូមួយ អំពីខាងក្រៅ និងខាងក្នុងផ្ទះរបស់ខ្ញុំ។ មិនទាន់រួចរាល់ 100% ទេ។ ខ្ញុំសូមជូនពរបងប្អូនទាំងអស់គ្នា បានទទួលនូវភាពជោគជ័យគ្រប់ភារកិច្ច និង សូមកុំបោះបង់ ទោះបីជាមានការលំបាកក៏ដោយ។ Cambodia Youtuber

Note:​ វីដេអូនេះ​ មិនមែនសំរាប់អួតបងប្អូននោះទេ នេះគ្រាន់តែជាក្តីអំណររបស់ខ្ញុំ និងជាភស្តតាងមួយថា​ កូនខ្មែរក៏អាចទទួលលទ្ធផលពីក្រុមហ៊ុន Youtube បានដែរ។ សូមព្រះប្រទានពរ»។ ចំពោះ​ការលើក​ឡេីងរបស់​ម្ចាស់​គណនី​រូបនេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជា​ច្រើន​ បាន​មាន​ការ​ស្ញប់ស្ញែង​ និង​កោតសរសើរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ រហូត​ដល់ការទទួលបាន​នូវភាព​ជោគជ័យ​បែបនេះ​»។

Leave a Reply

Your email address will not be published. Required fields are marked *