ចប់និយាយម៉ង ម៉ូតូត្រូវបត់ឆ្វេង តែបែរជាមកឈប់នៅកណ្តាលផ្លូវ ដែលគេត្រូវទៅមុខ ធ្វើអោយឡានគេនៅពីក្រោយទៅមុខមិនរួចហើយ នៅចុះមក..

វីដេអូកាមេរ៉ាសុវត្ថិភាពក្នុងរថយន្ដមួយ បានបង្ហោះឡើងចូលទៅកាន់បណ្ដាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ដោយម្ចាស់គណនីមួយមានឈ្មោះ You Long ដែលបានធ្វើឲ្យមហាជនជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏យ៉ាងខ្លាំង ដោយបាននាំគ្នាស៊ែរចែករំឡែកវីដេអូនោះយ៉ាងច្រើនតែម្ដង។

 

ក្នុងសកម្មភាពវីដេអូនោះផងដែរ យើងឃើញបុរសវ័យចំណាស់ម្នាក់ អាយុប្រហែល៥០ឆ្នាំ បានឈប់ម៉ូតូរបស់គាត់ម៉ាក់ Honda Dream នៅចំកណ្ដាលផ្លូវនៅពេលភ្លើងស្ដុបខៀវ ដែលតម្រូវអោយរថយន្ដជិះទៅត្រង់ តែគាត់បែរជាឈប់បិទផ្លូវមិនព្រមអោយរថយន្ដដែលមកពីក្រោយទៅនោះឡើយ បង្កធ្វើឲ្យមានការឈ្លោះប្រកែកគ្នាតែម្ដង។

យ៉ាងណាមិញ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖”បើមិនចេះច្បាប់ចរាចរណ៍ ឬមិនគោរពច្បាប់ចរាចរណ៍​ទេ មិនគួរណាធ្វើដំណើរ ឬប្រើរថយន្តតូចធំលើ​ផ្លូវទេ វាអាចគ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃក៏ថាបាន មិនដឹងថា​ត្រូវវាចាយ៉ាងណាអោ​យល្អ លោក អ​ស់​លោក ​កំពូល​មនុស្ស ខំព​ន្យ​ល់​ប្រាប់​ហេី​យ នៅប្រកែកថា​ខ្លួនឯ​ង​ត្រូវទៀ​ត គាត់ថាគាត់បត់ឆ្វេងឥឡូវភ្លើងក្រហម គេមិនទាន់ឲ្យទៅ ហើយ​យេី​ងប្រញាប់ទៅណា ហាហា អស់អីនិយាយម៉ង តើមនុស្សបែបនេះមានប៉ុន្មាននាក់ទៀ​តលើលោកនេះ”។

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *