ព្រឺក្បាលខ្ញាក់ មិននឹកស្មានសោះថាមហាសេដ្ឋីធ្យូងថ្ម នឹងកូនស្រីរបស់ខ្លួន បានស្លាប់ដែលសាររឿងនេះសោះ…
ដំណឹងដ៏សែនក្រៀមក្រំមួយបានកើតឡើង នៅឯសហរដ្ឋអាមេរិក ដែលមហាសេដ្ឋីធ្យូងថ្ម នៃក្រុមហ៊ុនធ្យូងថ្ម Foresight Energy ដែលគាត់មានទ្រព្យសម្បត្ដិរហូតទៅដល់ ១,៨ពាន់លានដុល្លារ នោះគឺ លោក Chris Cline រួមជាមួយកូនស្រីជាទីស្រលាញ់របស់ខ្លួន និងមនុស្ស៥នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត ព្រោះតែជួបឧបទ្ទវហេតុធ្លាក់យន្ដហោះ នៅឯភាគខាងលិចរដ្ឋ Virginia សហរដ្ឋអាមេរិក ក្បែរឆ្នេរសមុទ្រ Bahamas កាលឆ្នាំកន្លងទៅ។
យ៉ាងណាមិញ បើយោងតាមរយៈសារព័ត៍មានអន្ដរជាតិ The Register Herald បានរាយការណ៍ប្រាប់ឱ្យដឹងថា៖”លោក Chris Cline មហាសេដ្ឋីធ្យូងថ្ម បានស្លាប់បាត់បង់ជីវិត ព្រោះដោយសារជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅមុនមួយថ្ងៃ នៃថ្ងៃខួបកំណើតគម្រប់ ៦១ឆ្នាំរបស់លោក ដែលខណៈពេលធ្វើដំណើរឆ្លងកាត់ឆ្នេរសមុទ្រ Bahamas ពេលត្រឡប់មកអាមេរិកវិញ”។
ជាមួយគ្នានេះផងដែរ បើតាមរយៈ ពីសំណាក់មិត្តភក្ដិដ៏ជិតស្និតរបស់លោក Chris Cline បានប្រាប់ក្រុមអ្នកសារព័ត៌មាន The Register Herald ឲ្យដឹងទៀតថា៖”ឧទ្ធម្ភាគចក្រនោះបានហោះចេញពី Bahamas ហើយកំពុងធ្វើដំណើរទៅកាន់ Fort Lauderdale នៅពេលឆ្លងកាត់ក៏ធ្លាក់ចូលមហាសមុទ្រអាតាឡង់តិចនៃឆ្នេរ Bahamas តែម្តង។
ដែលបណ្ដាលធ្វើឲ្យអ្នកស្លាប់ក្នុងហេតុការណ៏នេះរួមមាន កូនស្រីរបស់មហាសេដ្ឋី Chris Cline លោក David Jude លោក Delaney Wykle និងមិត្តភក្តិ២នាក់ផ្សេងទៀតដែលមិនស្គាល់អត្តសញ្ញាណ រួមទាំងវិស្វករមេកានិចឧទ្ធម្ភាគចក្រម្នាក់ទៀត មកពីរដ្ឋហ្លរីដា ត្រូវបានគេរាយការណ៍ឲ្យដឹងផងដែរថា ស្ថិតនៅលើឧទ្ធម្ភាគចក្រនោះផងដែរ”។