អុញនុះ MANNY PACQUIAO ប្រកួតឈ្នះមិនទាន់បានប៉ុន្មានផង ស្រាប់តែ FLOYD MAYWEATHER និយាយឌឺដងអោយលោកទៅវិញ ស្រាប់តែលោក MANNY PACQUIAO ឆ្លើយតបទៅវិញថា
កាលពី1ឆ្នាំកន្លងទៅ ក្រោយពី មេនី ប៉ាគីអៅ (Manny Pacquiao) បានឡើងអង្រួនសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Naveda សហរដ្ឋអាមេរិក ដោយបានវ៉ៃដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA «Super» World Welterweight Championship ពីជើងខ្លាំងអាមេរិក Keith Thurman រួចមក ស្រាប់តែដៃគូប្រកួតចាស់ Floyd Mayweather បានពោលពាក្យនៅលេីបណ្តាញសង្គមហ្វេសប៊ុក ដោយមានការរៀបរាប់ថា៖
«ខ្ញុំរកឃើញការពិតមួយគឺគ្រប់ពេលដែលសារព័ត៌មានផ្សាយពីឈ្មោះរបស់ Pacquiao គឺឈ្មោះរបស់ខ្ញុំតែងតែត្រូវបានយកទៅភ្ជាប់ជាមួយរហូត ។ កេរ្តិ៍ឈ្មោះ និង អាជីពរបស់គាត់ម្នាក់នោះគឺត្រូវបានកសាងឡើងជាមួយឈ្មោះរបស់ខ្ញុំ ហើយវាល្មមដល់ពេលដែលឈប់ប្រើប្រេនរបស់ខ្ញុំហើយប្រើឈ្មោះគាត់ខ្លួនឯងដើម្បីយោងភាពល្បីល្បាញហើយ។
រាប់ឆ្នាំមកហើយអ្នកទាំងអស់គ្នាតែងតែនិយាយថា ” Floyd ខ្លាចមិនហ៊ានវ៉ៃជាមួយ Pacquiao ” ។ ប៉ុន្តែអ្វីដែលអស់សំណើចគឺ ចុងក្រោយពេលដែលយើងប្រកួតគ្នា ខ្ញុំឈ្នះដោយងាយ ហើយគ្រប់គ្នាបានត្រឹមលេបសម្តីខ្លួនឯង។ ចុងក្រោយខ្ញុំនៅតែជាអ្នកសើច»។ យ៉ាងណាមិញ ក្រោយពីមានការលេីកឡេីងបែបនេះរួចមក ស្រាប់តែ Pacman ស្តេចប្រដាល់ហ្វីលីពីន មេនី ប៉ាគីអៅ (Manny Pacquiao) បានមានការឆ្លើយតបទៅវិញថា៖
«Floyd Mayweather ឯងបានមកមើលការប្រកួតរបស់ខ្ញុំហើយបន្ទាប់មកយកឈ្មោះខ្ញុំទាំងពាក់ព័ន្ធក្នុងការផុសមួយរបស់ឯង។ តើពេលនេះខ្ញុំជាអ្នកដែលព្យាយាមធ្វើអោយពាក់ព័ន្ធនឹងឯង ដូចឯងនិយាយមែនទេ? បើសិនឯងចង់ពាក់ព័ន្ធគ្នាម្តងទៀតមែន … Floyd ប៉ះ Pacquiao លើកទី២»។