ពិតទេ ម៉ូតូ HONDA DREAM ២០២០ មានរូបរាងបែបនេះ មើលទៅពិតជាស្អាតខ្លាំងណាស់
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនមួយ ដែលផលិត និងតំឡើងតែម៉ូតូ ហុងដា តែប៉ុណ្ណោះ ក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុន អិន ស៊ី អិច គឺជាសមាជិកមួយរបស់ក្រុមហ៊ុន KS Group ដែលមានទីតាំងនៅក្នុងទីក្រុង Bangkok នៃប្រទេសថៃ ហើយក្រុមហ៊ុននេះគឺជាដៃគូរ របស់ហុងដា នៅប្រទេសជប៉ុន ។
បេីយេីងក្រឡេកមកមេីលពីប្រភេទម៉ូតូម៉ាក Honda Dream ដែលខ្មែរយើងនិយមហៅថាអាសង់នោះ គឺពិតជាទទួលបាននូវទីផ្សារខ្ពស់តែម្តងនៅក្នុងប្រទេសកម្ពុជាយើងនេះ ដោយមានការនិយមជិះពីមហាជនជនជាច្រើន មិនថានៅក្នុងទីក្រុង និងនៅតាមបណ្តាលខេត្ត ស្រុកភូមិនោះទេ។
ដោយឡែក អ្វីដែលជាការភ្ញាក់ផ្អើល និងមានការងឿងឆ្ងល់ជាខ្លាំងនោះ ស្រាប់តែថ្មីៗនេះ នៅលេីបណ្តាញសង្គមហ្វេសប៊ុក និងយូធូប បានលេចនៅរូបរាង ម៉ូតូHonda Dream ស៊េរីឆ្នាំ២០២០ ដែលមានរូបរាងស្រស់ស្អាត រំលេចទៅដោយតែមរចនាយ៉ាងប្រណិត និងមានពណ៌យ៉ាងស្រស់ស្អាតតែម្ដង។
សូមជម្រាបផងដែរថា ចំពោះម៉ូតូ Honda Dream ស៊េរីឆ្នាំ២០២០ ដែលល្បីពេញបណ្តាញសង្គមនេះ នៅមិនទាន់មានការបញ្ជាក់ឲ្យច្បាស់នៅឡេីយនោះទេ ហេីយខាងក្រុមហ៊ុនក៏មិនទាន់ដាក់បង្ហាញនូវម៉ូតូ Honda Dream ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការនៅឡេីយនោះទេ។