សូម​ជួយ​ស៊ែរ​បន្ត​ផង​ បុរស​ម្នាក់​ បានទម្លាយ​ពីវិធី​បោក​ប្រាស់​ ទាក់ទង​នឹង​ការប្រកាស​ទិញ​ឬស្សី​ប្រភេទ​ដ៏កម្រ​ក្នុង​តម្លៃ​ពី 10000$ ទៅ 40000$​ ដោយពួកគេបា​ន​

ដើមឬស្សី គឺជាដើមដែលមានអត្ថប្រយោជន៍ជាច្រើន ដោយយើងអាចយកវាមកប្រើប្រាស់បានយ៉ាងច្រើនដូចជា យកធ្វើអូសដុត ព្រោះវាងាយនឹងឆេះខ្លាំងណាស់, យកវាទៅផ្ទះ តុ ទូរ កៅអី និងរបស់ផ្សេងៗទៀតបានយ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណោះ ឬស្សីក៍គេអាចយកវាទៅធ្វើជាឧបករណ៍សំរាប់លេងភ្លេងផងដែរ ដែលឧបករណ៍លេងភ្លេងរបស់ខ្មែរយើង ភាគច្រើនក៍ធ្វើចេញពីឬស្សីផងដែរ។

 

ទោះបីជាដើមឬស្សីវាមានផលប្រយោជន៍ច្រើនយ៉ាងណាក៍ដោយ តែបើគិតពីតំលៃវិញគឺមិនសូវជាថ្លៃប៉ុន្មាននោះ ព្រោះវាសំបូរខ្លាំងណាស់។ ដោយឡែកឬស្សីម្យ៉ាងដែលមានរូបរាងជាលក្ខណះដុះស្នែងបែបនេះគឺមានតំលៃថ្លៃខ្លាំងណាស់ ព្រោះវាជារបស់ដែលកម្រ និងមិនងាយបានជួបប្រទះឬស្សីបែបនេះទេ។

ដោយ​ឡែក​ កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ឈ្មួញ​មួយចំនួន​បានប្រកាសស្វែងរកទិញដេីមឬស្សី​ប្រភេទ​ដ៏កម្រខាងលេីនេះក្នុង​តម្លៃមួយដ៏ថ្លៃ​ ។ ទន្ទឹម​នឹង​នេះដែរ​ ក៏មាន​បុរស​ម្នាក់​ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Vichet Sun – ស៊ុន​ វិចិត្រ​ បានមានការលេីកឡេីង​យ៉ាង​ដូច្នេះ​ថា​៖​

«តាស់តើន !!? នេះជាវិធីបោកមួយនៅស្រុកខ្មែរ ដោយមានការប្រកាសថា នឹងរកទិញឬស្សីបែបនេះបើមាន នឹងទិញពី 10000$ ទៅ 40000$ តែរកយ៉ាងម៉ឹចចក៏រកមិនបាន ស្រាប់តែមានមនុស្សម្នាក់ទៀតមានលក់ ក្នុងតម្លៃពី 3000-6000$ ប្រជាពលរដ្ឋឃើញថា នឹងបានចំណេញ 4000$ យ៉ាងងាយ

ហើយសម្រាចចិត្តទិញដោយសង្ឃឹមថា​ នឹងចំណេញតែអត់ទេ នេះជាវិធីបោកមួយ​ ព្រោះអ្នករកទិញ នឹងអ្នកមានឬស្សីមកលក់អោយយើង ជាក្រុមតែមួយ ពួកវាធ្វើការជាក្រុម រៀបចំផែនការបានល្អ ដើម្បីបោក​ ចូលប្រុងប្រយ័ត្ន​ ស៊ែរ​ ដល់ប្រជាពលរដ្ឋកុំទៅចាញ់បោកពួកអាបោកប្រាស់»។

Leave a Reply

Your email address will not be published. Required fields are marked *