សាឡាត់ ស្រីឡាង៖ សម្រាកឲ្យស្រួលណាបង​ ថ្ងៃស្អែកអាចនឹងក្ដៅបន្តិច​ បើបងមិនចង់ឲ្យភ្លើងប៉ះសាច់បង មកប្រាប់ប្អូនណា…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សាឡាត់ ស្រីឡាង បានបង្ហោះសារដ៏រំជួលចិត្តមួយទៀតហើយ ដោយបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “អង្គុយថតក៏តានតឹង​ និយាយក៏តានតឹង​ បងទៅបានសុខតែអាម្មណ៍ប្អូនបែបណាបងដឹងអត់​ តែកុំបារម្មណ៍ណាបង​ រាងកាយបងត្រូវទៅឆ្ងាយនៅថ្ងៃស្អែក​ តែផ្ទៃមុខរបស់បង​ សំលេង​បង​ កាយវិការបងគឺនៅក្នុងខ្លួនប្អូនជានិច្ច​ ភ្នែកប្អូនបានឃេីញ​ ត្រចៀកប្អូនបានឮ​ សំរាកអោយស្រួលណាបង​ ថ្ងៃស្អែកអាចនឹងក្ដៅបន្តិច​ បេីបងមិនចង់អោយភ្លេីងប៉ះសាច់បងមកប្រាប់ប្អូនណា បងចង់បានអីអាចប្រាប់ប្អូនបានប្អូនចាំស្ដាប់បងគ្រប់យ៉ាង……..”។


ក្នុងនោះផងដែរ គេក៏បានឃើញ ស្រីឡាង បានបង្ហោះវីដេអូមួយ ដោយរៀបរាប់ទាំងអួលដើមក ពីបងប្រុសរបស់ខ្លួនឈ្មោះ ងួន កែវពេជ្រពិសិដ្ឋ ដែលទើបបានទទួលមរណៈភាព នៅវេលាម៉ោង ៦ និង១៥នាទីព្រឹក នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ ដោយប្រាប់ប្រិយមិត្តឲ្យបានជ្រាបថា “សម្រាប់អ្នកស្គាល់គាត់ មិត្តភ័ក្តិគាត់ ក៏ដូចជាហ្វេនរបស់គាត់ អាចមកលេងគាត់នៅថ្ងៃនេះ និងជូនដំណើរគាត់នៅថ្ងៃស្អែក ខ្ញុំសង្ឃឹមថា និងមានអ្នកផ្តល់កិត្តិយស ជូនដំណើរបងប្រុសខ្ញុំជាលើកចុងក្រោយ ជាមួយនឹងក្រុមគ្រួសារសព”។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូដែលស្រីឡាងរៀបរាប់ទាំងកំសត់ស្រក់ទឹកភ្នែកខាងក្រោមនេះ៕


share4lives

Leave a Reply

Your email address will not be published. Required fields are marked *