ទោះមិនសូវមានលុយក៏ស្អាតបាន!អស់ប្រហែល៣ពាន់រៀល អាចបានស្បែកមុខសខ្ចី លែងខ្វល់
លើកមុន កញ្ញាធ្លាប់បង្ហាញពី វិធីថែរក្សាស្បែកមុខដោយប្រើទឹកសូដាមួយកំប៉ុង ហើយថ្ងៃនេះ ក៏មិនខុសគ្នា គឺវិធីថែរក្សាស្បែកមុខឱ្យឡើងភ្លឺរលោង សខ្ចី តាមបែបធម្មជាតិមួយទៀត ដោយគ្រាន់តែប្រើទឹកដោះគោឆៅមួយកំប៉ុង និងផ្លែប៉េងប៉ោះពីរឬបីផ្លែប៉ុណ្ណោះ។
ប៉េងប៉ោះជាប្រភពនៃវីតាមីនA, B និងC ប៉ូតាស្យូម ម៉ាញ៉េស្យូម រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងបំបាត់សម្លាកបានយ៉ាងល្អ។ ចំណែកអាស៊ីតឡាក់ទិកដែលមានក្នុងទឹកដោះគោឆៅ បូកផ្សំនឹងអាស៊ីតក្នុងផ្លែប៉េងប៉ោះ នឹងបង្កើតបានជាឡូសិនសម្រាប់លាងមុខបានយ៉ាងមានប្រសិទ្ធភាព។
*វិធីធ្វើ៖
-យកប៉េងប៉ោះទុំ២-៣ផ្លែ លាងទឹកឱ្យស្អាត ហើយដាក់ក្រឡុកក្នុងម៉ាស៊ីនឱ្យម៉ត់ រួចចាក់ទឹកដោះគោចូលកូរឱ្យសព្វ
-យកស្បៃមកច្រោះល្បាយទាំងពីរមុខនេះ ឱ្យនៅសល់តែទឹក ហើយចាក់ដាក់ដបទុកក្នុងទូទឹកកកទុកប្រើ (ទុកបាន៦ទៅ៨ម៉ោង)
-ពេលត្រូវការប្រើ យកសំឡី ឬកំណាត់ទន់មកជ្រលក់ទឹកនោះ ហើយយកមកលាបលើផ្ទៃមុខ ទុកចោលពី១៥ទៅ២០នាទី សឹមលាងចេញ
-អាចធ្វើបានម្ដង ឬពីរដងក្នុងមួយថ្ងៃជាប់គ្នា១អាទិត្យ ដើម្បីឃើញភាពខុសប្លែក
ចំណាំ៖ គួរសាកនៅលើស្បែកខ្នងដៃសិន បើស្បែកមុខអ្នកធ្លាប់មានប្រតិកម្ម ឬឆាប់ឡើងក្រហម ឬរមាស់។