អ្នកនេសាទម្នាក់ នេសាទបានបង្កងសមុទ្រចម្លែកមួយ ដែលមានពណ៌ស្រដៀងទៅនឹងគជ់ខ្យង ចុងក្រោយព្រឺក្បាលខ្ញាក់

បរទេស ៖ មានមនុស្សច្រើនណាស់ដែលចូលចិត្តបរិភោគអាហារសមុទ្រដោយសារតែវាមានរសជាតិឆ្ងាញ់ អាហារដែលគេនិយមបរិភោគជាងគេនោះមានត្រី មឹក បង្កង ក្តាម។ ពពួកសត្វទាំងនេះត្រូវបានអ្នកនេសាទទៅនេសាទយកមកជារៀងរាល់ថ្ងៃ ដើម្បីបំពេញដល់តំរូវការរបស់អតិថិជន។ ប្រភពព័ត៌មានមួយបានរាយការណ៍ពីករណីមួយដែលបង្កអោយមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ​សារ​តែអ្នកនេសាទម្នាក់ចាប់បានសត្វបង្កងសមុទ្រ ( lobster) ម៉្យាងដែលមានពណ៌ខុសពីបង្កងសមុទ្រធម្មតា។ ប្រព័ន្ធមានរបស់បរទេសមួយបានរាយការណ៍កាលពីពេលថ្មីកន្លងផុតទៅនេះ ថាសត្វបង្កងសមុទ្រដ៏ចម្លែកនេះត្រូវបានរកឃើញដោយអ្នកនេសាទវ័យ៤៨ឆ្នាំម្នាក់ដែលរស់នៅសហរដ្ឋអាមេរិក។

សត្វបង្កងចម្លែកនេះមានពណ៌ស លាយជាមួួយនឹងពណ៌ទឹកសមុទ្រ ដែលធ្វើអោយមានអ្នកខ្លះនិយាយថាវាមានសម្បុរដូចជាគុជខ្យង។ អ្នកនេសាទនៅរដ្ឋ Maine បានពន្យល់ថាបង្កងមានពណ៌សលាយទឹកសមុទ្រនេះ វាបណ្តាលមកពីជំងឺហ្សែនមួយប្រភេទដែលធ្វើអោយវាបាត់បង់ពណ៌ខ្លះៗ រហូតមកមានពណ៌បែបនេះ។ អ្នកឯកទេសខាងផ្នែកនេះបានប្រាប់ថាបង្កងដែលត្រូវបានអ្នកនេសាទនោះជាបង្កងញីដែលកំពុងមានពងនៅក្នុងពោះទៀតផង ដោយបែបនេះគេក៏បានយកវាទៅប្រលែងនៅក្នុងសមុទ្រវិញ។ បង្កងដែលមានពណ៌ចម្លែកនេះត្រូវបានគេចាត់ទុកថាជាប្រភេទដែលកម្របំផុត សឹងតែមានតែមួយក្នុងចំណោមមួយលានក្បាល៕

Leave a Reply

Your email address will not be published. Required fields are marked *