ព្រឺឆ្អឹងខ្នងខ្ញាក់ ក្រោយបានដឹងពីប្រវត្តិរបស់វត្តឈើខ្មៅ ដែលជាវត្តបុរាណកម្រមានអ្នកស្គាល់ និងបង្កប់រឿងដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ

វត្តឈើខ្មៅ ជាវត្តបុរាណមួយដែលស្ថិតនៅក្នុងភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំខេត្តបាត់ដំបង​ នៅជាប់ នឹងព្រំប្រទល់របស់ខេត្តសៀមរាប។ បើធ្វើដំណើរពីខេត្តសៀមរាបទៅបាតដំបងដោយផ្លូវទឹក តាម​ទន្លេសាប ចូលទៅស្ចឹងសង្កែ អ្នកនឹងឃើញវត្តឈើខ្មៅ ដែលលាតសន្ធឹងតាម​ដងស្ទឹងនេះ។​

វត្តឈើខ្មៅ ជាវត្តមានបារមីស័ក្តិសិទ្ធដែលអ្នកភូមិគោរពតាំងពីបុរាណកាលមក​ ខ្ញុំបានលឺចាស់ៗនៅទីនោះប្រាប់ខ្ញុំថានៅរដូវរស្សា ទោះទឹកធំយ៉ាងណាលិចភូមិស្រុកអស់ក្តី​ តែវត្តមិនដែលលិចទេ គឺអណ្តែតលើទឹកជានិច្ច​។

លើសពីនោះទៅទៀត វត្តនេះ​មានរឿងដំណាល់ថា មានអណ្ដើកយក្សមួយដែលមានរិទ្ធិបារមី ដែលនៅចាំទ្រពីក្រោម ដើម្បីកុំអោយវត្តនេះលិចក្នុងអំឡុង​ រដូវវស្សា ហើយវត្តនេះក៏មានទូកបុរាណដែលមានអាយុកាលច្រើនឆ្នាំផង​ដែរ។​​

ក្នុងអំឡុងពេលភ្ជំបិណ្ខដែលជាពេលមានទឹកច្រើន​ហើយជាពេលដែលមានទេសភាពស្អាត មានមនុស្សជាច្រើនមកពីខេត្ត​បាត់ដំបង​ ហើយនិងសៀមរាបបានទៅលេងកំសាន្តគយគន់ទេសភាព ដ៏ស្រស់ត្រកាលនៅទីនោះ៕ ប្រភព៖ Cambodia Daily Life

Leave a Reply

Your email address will not be published. Required fields are marked *