ព្រឺក្បាលខ្ញាក់ នូវតែមន្តិចទៀតត្រូវអស់ជីវិត ប្រុង​ចុះ​មុជទឹក ទៅ​ក្រោម​សមុទ្រ​​ តែ​ត្រូវ​ត្រី​ឆ្លាម​…

Channel Youtube​ មួយ​ដែល​មាន​ឈ្មោះ​ថា​ Gabe and Garrett​ គឺជា ​Channel​ មួយ​ តែង​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ភាព​រីករាយ​បែប​លក្ខណៈ​គ្រួសារ​ តែ​​សម្រាប់​លើក​នេះ​ពួកគេ​បាន​បង្ហោះ​វីដេអូ​មួយ​បង្ហា​ញ​ពី​រឿង​ដ៏​គួរឲ្យ​រន្ធត់​មួយ​ ថ្វី​បើ​វា​មិន​បាន​បង្ក​ឲ្យ​អ្នកណាម្នាក់​មាន​បញ្ហា​ក៏ដោយ។​

រឿង​នេះ​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​ដែល​ក្រុម​គ្រួសារ​របស់​ម្ចាស់​ Channel​ ខាងលើ​ បាន​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​កោះ​ Guadalupe ​ហើយ​ស្របគ្នា​នោះ​ឪពុក​របស់​ Gabe and Garett​ បាន​ថត​ជាប់​នូវ​វីដេអូ​បង្ហាញ​ពី​សកម្មភាព​ដ៏​គួរឲ្យ​ភ័យខ្លាច​មួយ​ បង្ហាញ​ពី​ត្រី​ឆ្លាម​បុក​ទម្លុះ​ទ្រុង​មុជទឹក​ចុះ​ទៅ​ក្រោម​សមុទ្ទ​។​

តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ វា​ពិតជា​សំណាង​ល្អ​ណាស់​ដែល​អ្នក​មុជទឹក​មិនទាន់​ចូល​ក្នុង​ទ្រុង​នោះ​ ក្នុង​ខណៈ​ដែល​ត្រី​ឆ្លាម​មួយ​ក្បាល​នេះ​ទម្លុះ​ចូល​ ហើយ​ភ្លាម​នោះ​ត្រី​ឆ្លាម​ក៏​បាន​ហែល​ចេញ​ពី​ទ្រង់​នេះ​វិញ​ដែរ​ ដែល​វា​បាន​ធ្វើឲ្យ​អ្នក​មុជទឹក​រាង​ធូរ​ចិត្ត​ខ្លាំង​មែនទែន។​

មិត្ត​អ្នក​អាន​អាច​ឃើញ​ទស្សនីយភាព​ដ៏​គួរឲ្យ​ព្រឺព្រួច​នេះ​ នៅ​ក្នុង​វីដេអូ​ខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *