បើមិនចង់មហន្តរាយពេញមួយគ្រួសារទេ ហាមដាច់ខាងធ្វើរឿងទាំំងនេះក្នុងហ្វេសប៊ុក…
បណ្ដាញសង្គមដ៏ធំ facebook ទទួលបានការគាំទ្រខ្លាំងសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាក្នុងពិភពលោកផងដែរ។
យុវវ័យយើងភាគច្រើនពួកគេ ចូលចិត្តការចែករំលែក រូបភាព ក៏ដូចជាអ្វីផ្សេងៗទៀតដែលពួកគេចង់។ ប៉ុន្តែការចែករំលែកខ្លះវាមិនល្អឡើយ ដូចជារឿងផ្ទាល់ខ្លួនយើង មិនគួរអោយគេដឹងច្រើនពេកទេ។
ជាពិសេស អ្វីដែលយើងមិនត្រូវចែករំលែកនោះគឺ រឿងឈ្លោះគ្នាជាមួយ មនុស្សដែលខ្លួនស្រលាញ់ក្នុងគ្រួសារ ដូចជា ប្ដីប្រពន្ធ បងប្អូន ជាដើម។
ពីព្រោះមនុស្សសម័យនេះ ភាគច្រើនគេមិនបានមកអាណិត និងកើតទុក្ខជាមួយយើងឡើយ គឺមានតែសើចចំអកតែប៉ុណ្ណោះ នៅពេលដែលពួកគេបានដឹង។ អ្នកខ្លះ ឫជាពិសេសអ្នកដែលស្អប់យើង ពេលគេបានដឹងរឿងយើងបែបនេះ ចាំមើលទៅ ប្រាកដជាខ្លាំងជាងអ្នកសារព័ត៌មានទៀត ដើរនិយាយពីយើងផ្អើលភូមិតែម្ដង។
ផុសរឿងសប្បាយៗ ប្រហែលជាល្អជាង ទោះមានសុីអត់សុី ឈ្លោះគ្នាយ៉ាងណា កុំអោយគេដឹង ទើបគេមិនងាយយើង បើបង្ហាញអារម្មណ៏ក្នុងបណ្ដាញសង្គមច្រើនពេក គេអាចនឹងមើលងាយយើង។
មានគូស្នេហ៏ខ្លះ និយាយពីផ្អែមឡើងរលួយ បង្ហោះក្នុងហ្វេសប៊ុក ប្រហែលជាពីរថ្ងៃក្រោយមក ស្រាប់តែផុសឈ្លោះគ្នា ៣បន្ទាប់ ស្រាប់តែផ្អែមទៀតហើយ។ គិតៗទៅ ដូចជាវ៉ុលៗ គូគែហ្នឹង ចឹងបើជ្រុលជាផុសផ្អែមហើយ កុំផុសឈ្លោះ គេអាចសើចងាប់ហើយ៕