វិធីសាស្រ្ត Chat ញ៉ែ Crush តាមហ្វេសប៊ុក អោយមានប្រសិទ្ធភាពខ្ពស់បំផុត!

ម្រាមដៃបន្តចុចប៊ូតុងដើម្បីផ្ញើរសារទៅនារីម្នាក់ដែលអ្នកទើបតែស្គាល់នាង។ តើត្រូវនិយាយអំពីអ្វី? សន្មត់ថាអ្នកចាប់អារម្មណ៍លើនាង ហើយចង់អោយនាងចាប់អារម្មណ៍អ្នកវិញ។ សព្វថ្ងៃនេះ គឺប្រហែលជាគេលែងប្រើវិធី call តាមទូរស័ព្ទហើយ។ វាជាយុគសម័យលេង chat របស់ Facebook តែអ្នកត្រូវដឹងពីរបៀប chat បើពុំនោះទេអ្នកនឹងធ្វើអោយនាងបាត់បង់ចំណាប់អារម្មណ៍លើអ្នក។ សន្មត់ថាអ្នកមិនដែល chat ទៅនាងទេ ហើយអ្នកមានគម្រោងចាប់ផ្តើម chat ជាមួយនាងដើម្បីបានឱកាសពីនាង។ អ្នកគួរអនុវត្តតាមវិធីខាងក្រោម ដែលជាការសិក្សារបស់អ្នកជំនាញ៖

ចាប់ផ្តើម chat ដោយប្រើប្រធានបទរបស់នាង បុរសទាំងឡាយបង្កើតកំហុសនៅពេលចាប់ផ្តើម chat ទៅនារីដោយសរសេរ៖ Hi, Hello, Hello. Nice to know you., Hello. Can we make friend?
ពាក្យទាំងនេះគឺមិនត្រឹមតែមិនបានការនោះទេ ប៉ុន្តែធ្វើអោយនារីគិតថាអ្នក chat មកមានគោលបំណងញ៉ែបាត់ទៅហើយ។ ដូចនេះ បើអ្នកធ្វើអោយគេទាយដឹងពីគោលបំណងអ្នក អ្នកងាយនឹងបរាជ័យ។ អ្នកគួរចាប់ផ្តើមអង្កេតមើល Facebook status របស់នាង ថាតើនាងចូលចិត្តធ្វើអ្វី ពូកែខាងអ្វី មានចំណាប់អារម្មណ៍ទៅលើអ្វី។ រួចអ្នកអាចយកលេសចាប់ផ្តើម chat ទៅនាងដោយប្រើប្រធានបទនោះ។ ឧទាហរណ៍ អ្នកដឹងថានាងរៀនខាងបរិស្ថាននៅសាកលវិទ្យាល័យ A អញ្ចឹងអ្នកអាចចាប់ផ្តើម chat ដោយសរសេរថា៖

 

Hello Vichira, as my brother wants to study environmental science, may I know if University A is a good place to start?អ្នកអាចសរសេរជាភាសាខ្មែរ រឺភាសាអង់គ្លេសប្រសិនបើនាងចេះភាសាអង់គ្លេសដែរ។ ការចាប់ផ្តើម chat បែបនេះអាចអោយនាងមិនគិតដំបូងថាអ្នក chat មកញ៉ែ ទោះពេលក្រោយនាងដឹង ក៏អ្នកជាមនុស្សដែលខុសគេដែរ ព្រោះមានបុរសជាច្រើនបង្កើតកំហុសនេះ។ ដូចនេះនាងអាចបន្តចំណាប់អារម្មណ៍ និង chat ជាមួយអ្នក។

កុំ chat ទៅនាងរាល់ថ្ងៃ៖ នៅពេលដែលអ្នកបាន chat ទៅនាងម្តងហើយ កុំសូវ chat ទៅនាងរាល់ថ្ងៃពេក។ ចេះបង្កើតគម្លាតវេលាមួយដើម្បីកុំអោយនាងគិតថាអ្នកស៊ាំ។ ធ្វើបែបនេះអ្នកក៏អាចស្ទង់ចិត្តរបស់នាងដែរ។ បើអ្នកមិន chat ទៅនាង តើនាង chat មកអ្នកវិញទេ? ជាទូទៅនាងមិនងាយ chat មកអ្នកវិញទេទោះជានាងចាប់អារម្មណ៍លើអ្នកដែរក៏ដោយ។ ប៉ុន្តែអ្នកត្រូវចេះអោយតំលៃខ្លួនឯងកុំធ្វើអោយនាងស៊ាំនឹងអ្នក ទើបនាងអោយតំលៃអ្នក។

រាល់ពេលបញ្ចប់ chat អ្នកមិនមែនជាអ្នកបញ្ចប់ chat រហូតទេ៖ នៅពេលឈប់ chat បុរសតែងតែជាអ្នកបញ្ចាប់ chat គ្រប់ពេល។ បានន័យថាបុរសខ្លះ chat រហូតចាំដល់ខាងស្រីឈប់ chat ទើបគេលែង chat ត។ បុរសពុំគួរជាអ្នកបញ្ចប់ chat រហូតឡើយ។ មានពេលខ្លះយើងត្រូវអោយនាងជាអ្នកបញ្ចប់ chat វិញ។ ការលេង chat គឺជាការទន្ទឹងចាំសារគ្នា និងជាការមើលចិត្តសាស្រ្តគ្នាទៅវិញទៅមក។ បើអ្នកបញ្ចប់សាររហូត នោះអ្នកធ្វើអោយគេដឹងថាអ្នកចាប់អារម្មណ៍គេខ្លាំងហើយ។ អ្នកត្រូវរក្សាតំលៃខ្លួន ធ្វើអោយនាងគិតថាតើអ្នកចាប់អារម្មណ៍នាងដែររឺទេ។ ពេលខ្លះអោយនាងបញ្ចប់សារទៅ ហើយកុំតសារទៅវិញ ធ្វើមិនឃើញខ្លះទៅ។ នេះមិនមែនមានន័យថា យើងវាយឬកនោះទេ គ្រាន់តែរក្សាតំលៃខ្លួនឯងប៉ុណ្ណោះ។ ចិត្តនារីមិនងាយទេ ប៉ុន្តែវាយតំលៃមនុស្សប្រុសគឺងាយណាស់។

ផ្តើមលេង chat វិញ៖ រាល់ពេលផ្តើមលេង chat វិញម្តងៗ កុំចាំបាច់ចាំនាង chat មកអ្នកមុន អ្នកគួរតែ chat ទៅនាងមុន ប៉ុន្តែត្រង់នេះមានរឿងសំខាន់ដែលត្រូវនិយាយ។ ប្រសិនបើនាងហ៊ានផ្តើម chat មកអ្នកមុន នោះអ្នកមានសង្ឃឹមច្រើន តែប្រសិនបើអ្នកចាប់ផ្តើម chat មិនឃើញនាងតបអ្នកវិញ នោះអ្នកអាចផ្តើម chat ទៅម្តងទៀតជាលើកទី២។ ប្រសិនបើនាងនៅតែមិនតបទៀត សូមបញ្ឈប់ការ chat របស់អ្នក។ នេះបានន័យថានាងមិនមានចំណាប់អារម្មណ៍លើអ្នក ហើយមិនចង់លេងជាមួយអ្នកទេ។ បើអ្នកនៅតែបន្តផ្ញើរសាររហូត អ្នករឹតតែធ្វើអោយនាងធុញ។ ទុកពេលអោយនាងខ្លះ ចាំរហូតនាងតប chat មកវិញ។ បើរឿងនេះកើតឡើងបានន័យថាអ្នកបានបាត់ឱកាសលើសពី៥០ភាគរយទៅហើយ ព្រោះនាងប្រហែលលែងមានចំណាប់អារម្មណ៍លើអ្នកទៀត។ ពេលខ្លះនាងធ្វើបែបនោះដើម្បីចាំមើលអ្នកទេ។ មិនផ្ញើរទៅនាងច្រើនដងមិនខាត ហើយក៏អាចរក្សាការវាយតំលៃល្អរបស់នាងមកលើអ្នកវិញទៀត។

ការប្រើ emoji៖ មិនត្រូវប្រើ emoji ញឹកញាប់ពេកទេ ព្រោះវានឹងធ្វើអោយនាងធុញទ្រាន់ជាមួយនឹងការលេង chat ជាមួយអ្នក។ ប៉ុន្តែក៏មិនមែនមិនអោយលេងដែរ គ្រាន់តែត្រូវលេងតាមស្ថានភាពដែលត្រូវលេងប៉ុណ្ណោះ។ មួយវិញទៀត ការលេងប្រភេទ emoji ក៏សំខាន់ដែរ មានប្រភេទ emoji មួយចំនួនដែលអ្នកពុំគួរលេង ហើយ emoji មួយចំនួនជាយុទ្ធសាស្រ្ត។ ខាងក្រោមជាប្រភេទ emoji ដែលមានបន្ទាត់ពណ៌ខៀវ និងពណ៌ក្រហម។ បន្ទាត់ពណ៌ខៀវគឺជា emoji យុទ្ធសាស្រ្តសំខាន់ដែលអ្នកត្រូវលេងតាមស្ថានភាព រីឯពណ៌ក្រហមគឺជា emoji ដែលអ្នកពុំគួរលេង រឺកុំលេងច្រើនពេក។ ប្រភេទ emoji ទាំងនេះខ្លះមានលក្ខណៈស៊ាំ និងខ្លះបង្ហាញពីអារម្មណ៍ជ្រុលដែលអាចធ្វើអោយនាងគិតអ្វីមិនល្អអំពីអ្នក។ emoji ពណ៌ខៀវមានខ្លះបង្ហាញអារម្មណ៍ជ្រុល ប៉ុន្តែវាចាំបាច់ ហើយមិនសូវប៉ះពាល់អារម្មណ៍ឡើយ៕


ប្រភព៖ report-news

Leave a Reply

Your email address will not be published. Required fields are marked *