សែន​រន្ធត់ពេកក្រៃ​! គ្រួសារ​ប្រញាប់​វាយ​បំបែក​ផ្នូរ​យ៉ាង​លឿន ក្រោយពេល​ដឹងថា កូន​ស្ត្រី​មាន​ផ្ទៃពោះ​នៅមាន​ជីវិត និង​កំពុង​ត្រដរ​ក្នុង​ផ្នូរ (​មាន​វីដេអូ​)

កាសែត Huffington Post ចុះផ្សាយ​រឿងរ៉ាវ​ដ៏​កម្រ​មួយ​កើតឡើង​នៅ​សាធារណរដ្ឋ​ហុង​ឌូ​រ៉ា​ស កាលពី​ថ្ងៃទី​២៦ កក្កដា ឲ្យ​ដឹងថា ម្តាយ​នៃ​សាកសព​ស្ត្រី​មាន​ផ្ទៃពោះ​វ័យក្មេង​ម្នាក់ បានសម្រេច​ចិត្ត​ឲ្យ​គេ​បើក​ផ្នូរ ដើម្បី​យក​សាកសព​នាង​ចេញ​មកវិញ បន្ទាប់ពី​សន្ម​ត់​ថា​ពួកគេ​បានឮ​សម្រែក​របស់​នាង និង​ស្នូរ​ក្រញៅ​ក្រចក​ទៅនឹង​ក្តារ​មឈូស ។​
Neysi Perez អាយុ ១៦ ឆ្នាំ ទើបតែ​បាន​រៀបការ និង​មាន​ផ្ទៃពោះ​៣​ខែ ប៉ុន្តែ ស្រាប់តែ​នាង​កើត​អកា​រៈ​សន្លប់ ហើយ​បែកពពុះមាត់ នៅឯ​ផ្ទះ​ឪពុកម្តាយ​របស់​នាង ។ ម្តាយ​របស់​នាង​ក៏បាន​ចាត់​ឲ្យ​កូនប្រុស​របស់គាត់ ទៅ​អញ្ជើញ​គ្រូ​គង្វាល ដើម្បី​មក​ធ្វើ​ពិធី​បណ្តេញ​ខ្មោច​, ប៉ុន្តែ អ្វីៗ​ពុំ​អាចទៅរួច​នោះទេ ។​ ​ចំណែក​វេជ្ជបណ្ឌិត​វិញ​បាន​អះអាងថា នាង Perez បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ។ ហេតុដូច្នេះ គ្រូ​សារ​ក៏បាន​ធ្វើបុណ្យ និង​យក​សព​របស់​នាង​ទៅ​បញ្ចុះ​ក្នុង​សម្លៀក​អាពាហ៍ពិពាហ៍ ។ ថ្ងៃ​បន្ទាប់ គ្រួសារ​និយាយថា ពួកគេ​បានឮ​សម្រែក​ចេញពី​ក្នុង​ផ្នូរ​របស់​នាង ។​

​ប្តី​របស់​នាង​ឈ្មោះ Rudy Gonzales បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថាៈ «​នៅពេល​ខ្ញុំ​បាន​ប៉ះ​ផ្នូរ​ប្រពន្ធ ខ្ញុំ​កើត​អារម្មណ៍​ថា​មាន​សំលេង​នៅ​ខាងក្នុង ។ ពិតណាស់ ខ្ញុំ​មានការ​រន្ធត់ចិត្ត​យ៉ាងខ្លាំង នៅពេល​ឮសូរ​ស្រែក​ឲ្យ​ជួយ​របស់​ប្រពន្ធ​» ។​ ​ភ្លាមៗ​នោះ ពួកគេ​បាន​ប្រើប្រាស់​ញ​ញូ​រ ដើម្បី​វាយ​បំបែក​ផ្នូរ​ថ្ម ដែល​ទើប​សង់​ឡើង​ថ្មីៗ និង​ទាញយក Perez ទៅកាន់​មន្ទីរពេទ្យ​យ៉ាង​លឿន ។​ ​គ្រួសារ​របស់ Perez និយាយថា កញ្ចក់​មឈូស​បាន​បែក នៅពេល​ពួកគេ​ធ្វើការ​ទាញយក​សព​នាង​ចេញ ហើយ​ចុង​ម្រាមដៃ​ឡើង​ជាំ​របស់​នាង​បង្ហាញថា នាង​អាច​ព្យាយាម «​ទម្លុះ​» ក្តារ​មឈូស​រក​ផ្លូវ​ចេញ​ក្រៅ ។​

​ម្តាយ​របស់​នាង អ្នកស្រី Maria Gutierrez និយាយថា រាងកាយ​របស់​កូនស្រី​របស់គាត់ នៅតែ​ក្តៅ នៅពេល​គាត់​យកដៃ​ប៉ះ ។ អ្នកស្រី Gutierrez បន្តថាៈ «​យើងទាំងអស់គ្នា​ពិតជា​រំភើបចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​នាង​ត្រូវបាន​ប្រកាសថា​ស្លាប់​រយៈពេល​យូរ តែ​នាង​បែរជា​រស់​ឡើងវិញ​បែបនេះ​» ។​

​ខណៈ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​នាង ជួយ​ធ្វើ​អ្វីៗ​ដើម្បី​នាង​រស់​ឡើងវិញ​នោះ ខណៈ​វេជ្ជបណ្ឌិត Cluadia Lopez ដែល​មក​ពិនិត្យ​រាងកាយ​របស់​នាង បាន​ចាក​ចេញពី​មឈូស ដោយ​និយាយថា នាង Neysi Perez មិនអាច​រស់​វិញ​ទេ គឺ​នាង​បាន​ស្លាប់​ទៅហើយ ។​ ​ទោះយ៉ាងណា អ្នកស្រី Gutierrez ជឿថា កូនស្រី​របស់គាត់​ត្រូវបាន​កប់​ទាំង​រស់ ហើយ​វេជ្ជបណ្ឌិត​នេះ​បាន​អះអាង​នាង​ស្លាប់​មុន​អាយុ​តែម្តង ៕

សូមទស្សនាវីដេអូខាងក្រោម: 

Leave a Reply

Your email address will not be published. Required fields are marked *