ព្រឺក្បាលខ្ញាក់ ព្រោះតែក្រ រៀនផងធ្វើការផង ស្រាប់ជិតដល់ថ្ងៃទទួលសញ្ញាប័ត្រ បែរជាត្រូវខ្ទេចម្រាមដៃទាំងបួន ដោយសារតែ…
ថៃ៖ និស្សិតស្រស់ស្អាតម្នាក់ឈ្មោះ Tawanploy Twt មានវ័យ២២ឆ្នាំ កំពុងសិក្សានៅខេត្ត Nakhon Sawan ។ បើយោងតាប្រភពព័ត៏មានប្រទេសថៃ Khaosod បានឲ្យដឹងថា និសិ្សត Tawanploy Twt បានបន្តថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំទី៤ ឆមាសទី២ ទៅហើយ ។ ដោយសារខ្វះខាត់និងគ្រួសារក្រីក្រ ក្នុងការផ្គត់ផ្គង់លើការរៀនសូត្រ នាងបានសម្រេចចិត្តធ្វើការក្នុងសណ្ឋាគារមួយ ។
ពេលកំពុងធ្វើការនាងបានជួបគ្រោះថ្នាក់កៀបជាមួយម៉ាសុីនអ៊ុតខ្នាតធំរបស់សណ្ខាគារ បណ្តាលឲ្យបាក់ឆ្អឹងម្រាមទាំងបួន ។ មកទល់និងពេលនេះនាងមិនអាចធ្វើចិត្តបាន ព្រោះការបាត់បង់អវយវៈ ដែលឪពុកម្តាយផ្តល់អោ្យនេះ ពិតជាធ្វើអោ្យនាងមានការឈឺចាប់យ៉ាងខ្លាំង ៕