រត់ជាន់ជើងគ្នា កប់រយៈពេល ៤ឆ្នាំហើយ តែពេលគាស់យកមកធ្វើបុណ្យខួប ស្រាប់តែភ្នែកសគ្រប់គ្នាដោយសារតែ…
ប្រទេសថៃ៖ កាលពីពេលថ្មីនេះមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៏ជាខ្លាំង ទៅលើសាកសពបុរសម្នាក់ ដែលបានកប់រយៈពេល៤ឆ្នាំ មកហើយ តែពេលគាស់មកធ្វើបុណ្បគឺសាកសពពុំបានរលួយឡើយ ។ ប្រភពបានឲ្យដឹងថា សាកសពបុរសជនជាតិថៃរូបនេះ បានស្លាប់កាលពីថ្ងៃទី០១ ខែកក្កដាមានវ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺពិបាកចិត្ត ។
ហើយកាលពីប៉ុន្នានថ្ងៃមុននេះ សាច់ញាតិបានគាស់សពមកធ្វើបុណ្យគម្រប់ខួប ៤ឆ្នាំ តែមិនស្មានថា ដល់ពេលឃើញសាកសព ពុំមានសភាពរលួយសោះឡើយ ។ សូមបញ្ជាក់ថា បើគិតមកទល់ពេលនេះសាកសពបានបញ្ចុះក្នុងដីអស់រយៈពេល៤ឆ្នាំ មកហើយ ហើយករណីដែលមិនគួរអោយជឿនេះគីបានកើតឡើងនៅខេត្ត នគររាជសីម៉ា ប្រទេសថៃ ៕