ដោយសារសមាជិកគ្រួសារសុទ្ធតែស្អាតៗបែបនឹង… ទើបបានជាតារាស្រីទាំងនេះមានសម្រស់ស្រស់ស្អាតណាស់យ៉ាងនេះ
Fan Bingbing, Liu Yifei និងតារាស្រីល្បីមួយចំនួនទៀត ដែលមានសម្រស់ស្រស់ស្អាតនោះ គឺភាគច្រើនបានមក ដោយសារតែសមាជិកគ្រួសាររបស់ពួកគេក៏ស្រស់ស្អាតមិនធម្មតាដែរ។
តារាស្រីលំដាប់កំពូលទាំងប៉ុន្មាននាក់នេះ សុទ្ធសឹងតែទទួលហ្សែនពីគ្រួសាររបស់ពួកគេ ដែលជាផ្នែកមួយធ្វើឱ្យពួកគេកើតមកនាំភាពស្រស់ស្អាតមកជាមួយតែម្ដង។ តោះកុំឱ្យខាតពេលយូរ សូមទស្សនាខាងក្រោមនេះ៖
១. Fan Bingbing ទទួលបានហ្សែនស្រស់ស្អាតពី យាយ និងម្ដាយរបស់នាង
ក្មេងស្រីនៅក្នុងរូបថតសខ្មៅខាងក្រោមនេះ មានច្រមុះខ្ទង់ខ្ពស់ ភ្នែកធំ មាត់ស្អាត ញញឹមស្រស់ ។ លោកអ្នកប្រហែលជាគិតថានាងគឺជាម្ដាយរបស់ Fan Bingbing ហើយមែនទេ? កុំច្រឡំអី ស្រីនៅក្នុងរូបនេះ គឺជាយាយរបស់នាងទៅវិញទេ ដែលរូបថតទាំងនេះគឺជារូបថតកាលពីគាត់នៅវ័យក្មេង។ រហូតមកដល់ពេលនេះនៅពេលជីដូនរបស់នាងមានអាយុជិត ៧០ ឆ្នាំទៅហើយ។
ម្ដាយរបស់នាងក៏មិនធម្មតាដែរ ទោះបីជារាងមានសាច់បន្តិច ប៉ុន្តែទំរង់មុខគឺស្រស់ស្អាតណាស់។
២. Angelababy ជាតារាស្រីស្រស់ស្អាតមួយរូប ដែលបានទទួលមរតកសម្រស់ពីឪពុកម្តាយ
ឳពុកសង្ហា និងម្ដាយស្រស់ស្អាតយ៉ាងដូចនេះ ទើបនាងកើតមកជាមួយនឹងភាពស្រស់ដែរ។ ឳពុករបស់នាងគឺជាជនជាតិអាឡឺម៉ង់ ខណៈម្ដាយខាងផ្នែកអាស៊ី ទើបធ្វើឱ្យនាងស្រស់ខ្លាំង ព្រោះសម្រស់របស់នាងកាត់ទៅរក លោកខាងលិចច្រើនដែរ។
ចំលែកឯ ប្អូនប្រុសរបស់នាងក៏សង្ហាមិនធម្មតាដែរ នេះហៅបានថា ស្អាតទាំងគ្រួសារតែម្ដង។
៣. Liu Yifei ដែលត្រូវបានគេចាត់ទុកថាអាក្រក់ជាងគេនៅក្នុងផ្ទះ
Liu Yifei ដែលទស្សនិកជនក្នុងប្រទេសកម្ពុជា តែងហៅនាងថា ព្រះនាងតូច ដែលមិនត្រឹមតែបុរសទេដែលកោតសរសើនាង សូម្បីតែនារីៗជាច្រើនក៏កោតសរសើរនូវភាពស្រស់ស្អាត និងអាកប្បកិរិយាដ៏គួរឱ្យស្រលាញ់របស់នាងដែរ។
ជីដូនរបស់ Liu Yifei នៅពេលដែលគាត់នៅក្មេង មានមុខរាងពងក្រពើ ភ្នែកខ្មៅធំ ច្រមុះមានខ្ទង់ស្អាត និងមាត់ស្ដើង ញញឹមស្រស់។ ជំនាន់នោះគាត់ ត្រូវបានគេចាត់ទុកថាជាកំពូលសម្រស់ផងដែរ។
Liu Yifei មានស្បែកស និងភ្នែកខ្មៅក្រឹប កាត់ទៅរកជីដូន និងម្ដាយរបស់នាង ឈ្មោះ Liu Xiaojun ដែលជាអ្នករាំឈានមុខគេនៅ Wuhan។ មែនទែនទៅ Liu Yifei សម្រស់របស់នាង រាងចាញ់ម្ដាយបន្តិច។
ចំណែកមីង និងជីដូនមួយ ក៏ស្អាតណាស់ដែរ គឺថាស្អាតមួយគ្រួសារទាំងមូលតែម្ដង។
៤. គ្រួសាររបស់ Nana Ou-Yang គឺថាសម្រស់ស្រស់ស្អាតដូចផ្កាទាំងអស់គ្នា
រូបថតគ្រួសាររបស់ Nana Ou-Yang ពិតជាធ្វើអោយទស្សនិកជនកោតសរសើរនូវភាពស្រស់ស្អាតរបស់សមាជិកនិងធ្វើឱ្យអ្នកដទៃច្រណែនខ្លាំងណាស់។
Ouyang Nana ឬNana Ou-Yang គឺជាតន្រ្តីករ និងជាតារាសម្តែងស្រីមកពីតៃប៉ិ។ នាងត្រូវបានគេស្គាល់ច្បាស់សម្រាប់ខ្សែភាពយន្តស្នេហា ដែលមានចំណងជើងថា “Secret Fruit” និងខ្សែភាពយន្តវាយតប់រឿង “Bleeding Steel” ៕