ធុញនឹងដករោមក្លៀកមិនចេះអស់មែនទេប្រើតែ២វិធីងាយៗនេះគ្មានសល់មួយសរសៃទៀតឡើយឈប់បារម្ភទៀតទៅ

តើបងប្អូនសុភាពនារីទាំងឡាយពិតជាមានការធុញទ្រាន់នឹងការដករោមក្លៀក ដែលដុះជាបន្តបន្ទាប់មិនចេះអស់មែនទេ ហើយមានអារម្មថាមិនមានទំនុកចិត្ត និងធុញទ្រាន់នឹងវាណាស់មែនទេ? បងប្អូនសុភាពនារីទាំងឡាយមិនចាំបាច់ព្រួយ ពិបាកចិត្តទៀតនោះឡើយ អ្នកអាចប្រើប្រាស់រូបមន្តធម្មជាតិដ៏ពិសេស២យ៉ាងនេះ ដែលវាមានប្រសិទ្ធភាពជម្រុះរោមឲ្យអស់គ្មានសល់នោះឡើយ ហើយវាមិនបង្កផលប៉ះពាល់ ដល់សុខភាពស្បែករបស់យើងទៀតផង ពិតជាពិសេសខ្លាំងណាស់។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ វិធីទាំង២យ៉ាងនេះ គឺមនុស្សប្រុសក៏អាចបានលទ្ធផលល្អដូចគ្នាផងដែរ។
សូមមើលពីរបៀបធ្វើដូចខាងក្រោម៖

**វិធីសាស្ត្រទី១៖

-ក្រូចឆ្មារ និងស្ករ (និងទឹកឃ្មុំ បើមាន)។

**របៀបធ្វើ៖

– យើងត្រូវច្របាច់ទឹកក្រូចឆ្មារសុទ្ធ ប្រមាណ២ស្លាបព្រាបាយ

– បន្ទាប់មកយកវាមកលាយជាមួយស្ករស ប្រមាណ១ស្លាបព្រាបាយ

– រួចហើយយើងធ្វើការកូរវាឲ្យសព្វចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។

**របៀបប្រើ៖
– យើងត្រូវលាបល្បាយនោះនៅលើក្លៀករបស់អ្នក ហើយទុកវាចោលប្រមាណ៤ទៅ៥នាទី

– រួចប្រើកន្សែងស្អាតជូតចេញ។

**វិធីសាស្ត្រទី២៖

– ទឹកដោះគោយ៉ាអួ និងរមៀត

**របៀបធ្វើ៖

– យើងត្រូវលាយម្សៅរមៀតសុទ្ធ ប្រមាណ១ស្លាបព្រាបាយ ជាមួយទឹកដោះគោយ៉ាងអួ ប្រមាណ២ស្លាបព្រាបាយ

– បន្ទាប់មកយើងធ្វើការកូរលាយវាឲ្យសព្វរលាយក្លាយជាល្បាយតែមួយ។

**របៀបប្រើ៖
– យើងត្រូវលាបល្បាយនោះនៅលើក្លៀករបស់អ្នក ហើយទុកវាចោលប្រមាណ៤ទៅ៥នាទី

– ចុងក្រោយត្រូវលាងសម្អាត ជាមួយនឹងទឹកក្តៅឧណ្ឌៗ

***ចំណាំ៖ សូមព្យាយាមអនុវត្តរបៀបនេះឲ្យបាន ២ដងក្នុងមួយសប្តាហ៍ រោមក្លៀករបស់អ្នកនឹងជ្រុះអស់គ្មានសល់។

តែចំពោះលោកអ្នក ដែលមានរោមក្លៀកដុះច្រើន និងស្បែកដែលមានកម្រាស់ក្រាស់ ត្រូវការពេលយូរបន្តិច។

**វិធីសាស្ត្រទី៣៖

សូម​បែរ​មក​រក​វិធី​ធម្មជាតិ​មួយនេះ​វិញ គឺគ្រាន់តែ​លាយ​គ្រឿង​ផ្សំដូចជា ទឹក​ឃ្មុំ, ក្រូចឆ្មា និង​ម្សៅ​រមៀត។ គ្រឿង​ផ្សំ​ទាំង​ ៣មុខ​នេះ​ មិន​ត្រឹម​តែ​អាច​កម្ចាត់​រោម​ក្លៀក​យ៉ាង​ពូកែ​ប៉ុណ្ណោះ​ទេ ថែម​ទាំ​ជួយ​ឱ្យស្បែក​សស្អាត​ទៀត​ផង៕

Leave a Reply

Your email address will not be published. Required fields are marked *