(មានវីដេអូ) ខ្លាចកូនយំ យកទូរស័ព្ទទៅលួងកូន ប្រយ័ត្នទៅថ្ងៃមុខ កូនកើតជំងឺអូទីសឹម!! ជួយស៊ែរបន្តអោយឪពុកម្តាយគ្រប់រូប បានឃើញផង

ដូចដែលយើងបានដឹងស្រាប់ហើយថាសម័យនេះគឺជាសម័យបច្ចេកវិទ្យាជឿនលឿន មិនថាក្មេងចាស់ប្រុសស្រីនោះទេ ភាគច្រើនគឺតែងតែមានស្មាតហ្វូននៅក្នុងដៃជានិច្ច។ ប៉ុន្តែសម្រាប់ឪពុកម្តាយមួយចំនួនពួកគាត់ហាក់បីដូចជាមើលរំលងរឿងមួយនេះ ព្រោះតែតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាការដែលឲ្យកូនតូចៗលេងស្មានហ្វូនច្រើនម៉ោងពេកក្នុងមួយថ្ងៃគឺអាចបណ្តាលឲ្យកូនតូចៗរបស់លោកអ្នកពិបាកក្នុងការចេះនិយាយ ឬគេហៅថា Speech Delay។

យោងតាមការបកស្រាយរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានរៀបរាប់ឲ្យដឹងថា៖ «មូលហេតុដែលបណ្តាលឲ្យក្មេងៗតូច ពិបាកក្នុងការចេះនិយាយគឺមានច្រើនមូលហេតុ ក្នុងនោះកត្តាលេងទូរស័ព្ទស្មាតហ្វូនគឺជាមូលហេតុមួយដែល ព្រោះនៅក្នុងវ័យលូតលាស់របស់ក្មេងចាប់ពី៦ខែ ដល់២ឆ្នាំ

ប្រសិនបើកូនមិនត្រូវបានបង្វឹកហាត់ឲ្យចេះនិយាយស្តីឬធ្វើកាយវិការនោះទេ ការលូតលាស់របស់ក្មេងៗទាំងនោះនឹងប្រឈមវិបត្តិពិបាកនឹងនិយាយ។ ឪពុកម្តាយគ្រប់រូបយល់ថាយកស្មាតហ្វូនឲ្យក្មេងៗលេងដើម្បីលួងពួកគេ កុំឲ្យយំ តែផ្ទុយទៅវិញការបណ្តោយបែបនេះច្រើនពេកវាគឺជាផលមិនល្អនោះទេ ព្រោះតែវានឹងធ្វើឲ្យក្មេងទម្លាប់មិននិយាយស្តី គិតតែអង្គុយមើលទូរស័ព្ទ ដែលបង្កក្លាយជាវិបត្តិដ៏ធំនៅថ្ងៃខាងមុខ»។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បន្ថែមថា៖ «ឪពុកម្តាយគឺមានតួនាទីសំខាន់ក្នុងការមើលថែកូនៗ។ ដោយឪពុកម្តាយភាគច្រើនតែងនិយាយថាចេញធ្វើការរកស៊ីដើម្បីអនាគតកូន ហេតុដូចនេះទើបទុកកូនឲ្យនៅជាមួយអ្នកដទៃ ឬស្មាតហ្វូនច្រើនជាងខ្លួន។ តែសម័យនេះយើងគិតថាអាចទុកចិត្តអ្នកដែលមើលថែទាំកូនយើងជាងយើងខ្លួនឯងបានដែរឬទេ? ហេតុដូចនេះហើយចូរកុំរកស៊ីរហូតដល់ថ្នាក់ភ្លេចមើលថែកូន ត្រូវបង្កើនការយកចិត្តទុកដាក់នឹងមើលថែពួកគេឲ្យបានល្អជៀសវាងការស្តាយក្រោយនៅថ្ងៃខាងមុខ»៕ ប្រភព៖ MJQTV

Leave a Reply

Your email address will not be published. Required fields are marked *