សូមកុំបោះចោលសំបកក្រូចឆ្មារ ចោល វាមានប្រយោជន៍ណាស់សម្រាប់
ក្រូចឆ្មារ ជាទូទៅគេយកតែទឹកវាយកមកដើម្បីប្រើជាមួយម្ហូបអាហារតែប៉ុណ្ណោះ ដើម្បីអោយអាហារមានរសជាតិទៅតាមចំណង់ចំណូលចិត្តរបស់គេ លើសពីនេះសំបកក្រូចឆ្មារ យើងអាចយកប្រើសម្រាប់បំបាត់ក្លិនបាន ជាមួយសម្ភារៈដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ។
ក្លិនដែលយើងចង់និយាយនោះគឺ ក្លិនដែលបណ្តាលមកម្ហូបអាហាររបស់យើងបរិភោគ ដូចជា ក្លិនឆ្អាប របស់ សាច់ ខ្យង ខ្ចៅ បង្គា បង្កង ក្តាម ត្រី អាហារសមុទ្រផ្សេងៗ ។ល។
ហេតុដូចនេះឯង បានជាតាមភោជនីយដ្ឋាន ជាពិសេស ភោជនីយដ្ឋានអាហារសមុទ្រ នៅពេលទទួលទាន អាហាររួចរាល់ហើយ នឹងមានចានដាក់ទឹក សំបកក្រូចឆ្មារ បណ្តែតឡើងមកអោយភ្ញៀវ សម្រាប់លាងដៃ ព្រោះថា ក្រៅពីជួយបំបាត់ក្លិនហើយនោះ ថែមទាំងជួយអោយមានអារម្មណ៍ ស្រស់ស្រាយទៀតផង ។
អ្នកអាចយកសំបកក្រូចឆ្មារ មកដាក់នៅក្នុង ទូក្លាស្សេ នឹងជួយបំបាត់ក្លិន ដែលអ្នកមិនចូលចិត្ត បានដូចគ្នា ។ ប៉ុន្តែប្រសិនបើត្រូវប្រទះនឹងក្លិនឆ្អាប ត្រីខ្លាំងពេកនោះ សូមណែនាំអោយប្រើទឹកខ្មេះ លាយជាមួយទឹក មួយមុខពាក់កណ្តាល យកមកដាំអោយពុះ នឹងជួយបំបាត់ក្លិនឆ្អាប បាន ។
ប្រសិនបើអ្នកចង់ លាងផើងឡាបូលុបលាងមុខអោយស្អាត ភ្លឺថ្លានោះអាចយកក្រូចឆ្មារ មកដុសជូតតាមស្នាមប្រឡាក់ ដែលជាប់នៅលើផើងបាន