ញាក់សាច់!ប្រធានាធិបតីអាមេរិកតែ៣រូបគត់ ដែលសុខចិត្តយកប្រាក់ខែតែ ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ មូលហេតុគឺ
កាន់ដំណែងជាមេដឹកនាំប្រទេសមិនមែនជាការងារងាយស្រួលនោះទេ ដូចនេះហើយត្រូវទទួលបានប្រាក់ខែខ្ពស់ខ្លាំងណាស់។ មេដឹកនាំខ្លះមានប្រាក់ខែខ្ពស់រហូតដល់ខ្ទង់លានដុល្លារឯណោះ ខណៈមេដឹកនាំខ្លះទទួលបានប្រាក់ខែតិចទៅតាមកំរិតសេដ្ឋកិច្ចក្នុងប្រទេសរបស់ពួកគេ តែក៏មានមេដឹកនាំពិភពលោកខ្លះមិនខ្ចីយកប្រាក់ខែនោះទេ ពីព្រោះពួកគេសុទ្ធតែជាសេដ្ឋីទៅហើយ។
ថ្ងៃនេះ ដែនដីនៃការចែករំលែក សូមបង្ហាញមុខមេដឹកនាំដែលកាន់ដំណែងជាប្រធានាធិបតីអាមេរិកចំនួន ៣រូបគត់ ដែលសុខចិត្តយកប្រាក់ខែតែ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ខណៈមកទល់ពេលនេះ អាមេរិក មានប្រធានាធិបតីសរុបចំនួន ៤៤រូបមកហើយ។ តើប្រធានាធិបតីអាមេរិករូបណាខ្លះដែលសុខចិត្តយកប្រាក់ខែតែ ១ដុល្លារក្នុងមួយឆ្នាំ៖
១) លោក Herbert Hoover ជាប្រធានាធិបតីអាមេរិកទី ៣១ (កាន់ដំណែងនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ១៩២៩- ៤ ខែមីនា ឆ្នាំ១៩៣៣)
លោក Herbert Hoover កើតនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ១៨៧៤ នៅក្នុងទីក្រុង West Branch, Iowa នៃប្រទេសអាមេរិក។ ភាគច្រើននៃទ្រព្យសម្បត្តិរបស់លោក គឺមកពីលោកធ្លាប់កាន់ដំណែងជា នាយកប្រតិបត្តិនៃក្រុមហ៊ុនជីកយករ៉ែ។ បន្ទាប់ពីទទួលសញ្ញាបត្រផ្នែកភូមិវិទ្យា ពីសាកលវិទ្យាល័យ Stanford រួចមក លោកបានទទួលការអនុញ្ញាតិឱ្យធ្វើអាជីវកម្មជីកយករ៉ែនៅ
រដ្ឋកាលីហ្វាញ៉ា, ភាគខាងលិចនៃប្រទេសអូស្រ្តាលី និងប្រទេសចិន។ សូមបញ្ជាក់ផងដែរថា លោកបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មឈ្មោះ Rio Tinto Group ដែលគ្របដណ្តប់ទៅលើការជីកយករ៉ែនៅទ្វីបចំនួន៦ មុនសង្គ្រាមលោក និងមុនចូលឆាកនយោបាយរបស់លោក។ សូមបញ្ជាក់ផងដែរថា កាលនោះលោកមានទ្រព្យសម្បត្តិសរុបចំនួន ៧៥លានដុល្លារអាមេរិក ហើយលោកយកប្រាក់ខែតែ ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។
២) លោក John F. Kennedy ជាប្រធានាធិបតីអាមេរិកទី ៣៥ (កាន់ដំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ១៩៦១-២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣)
លោក John F. Kennedy កើតនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ១៩១៧ នៅទីក្រុង Brookline រដ្ឋ Massachusetts ប្រទេសអាមេរិក។ លោកកើតក្នុងត្រកូលអភិជនម្នាក់ឈ្មោះ Joseph P. Kennedy ដែលមានទ្រព្យសម្បត្តិមហាសាល តែរូបលោកមិនបានទទួលកេរ្តិ៍មរតកពីឪពុករបស់លោកទេ ព្រោះទ្រព្យសម្បត្តិបានធ្លាក់ទៅលើកណ្តាប់ដៃបងប្អូនបង្កើតរបស់លោកទាំងអស់។
សូមបញ្ជាក់ផងដែរថា បងប្រុសរបស់លោកកាន់កាប់ជំនួញជាច្រើនដូចជា ធនាគារ, ការវិនិយោគ, ផលិតកម្ម និងហិរញ្ញវត្ថុផ្សេងៗទៅលើប្រាក់សម្រាប់អ្នកនយោបាយក្នុងប្រវត្តិសាស្រ្តអាមេរិក។ គួរបញ្ជាក់ផងដែរថា លោកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុប ១០លានដុល្លារ (ហើយលោកយកប្រាក់ខែតែ ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ) ខណៈគ្រួសារ Kennedy ទាំងមូល មានទ្រព្យសម្បត្តិសរុបរហូតដល់ ១ពាន់លានដុល្លារឯណោះ តែគួរឱ្យស្តាយលោក John F. Kennedy ត្រូវគេលួចធ្វើឃាតនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ ខណៈកំពុងកាន់ដំណែងនៅឡើយ។
៣) លោក Donald Trump សព្វថ្ងៃកំពុងកាន់ដំណែងជាប្រធានាធិបតីអាមេរិកទី ៤៥
លោក Trump កើតថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៩៤៦ នៅក្នុងទីក្រុងញូវយ៉ក និងបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania។ គាត់បានគ្រប់គ្រងជំនួញអចលនទ្រព្យរបស់គ្រួសារគាត់នៅក្នុងឆ្នាំ ១៩៧១ ហើយបានផ្លាស់ប្តូរឈ្មោះវាទៅជា “The Trump Organization” ហើយបានពង្រីកវាពីរដ្ឋ Queens និង
Brooklyn ទៅ Manhattan ហើយនៅទីបំផុតទៅបណ្តាប្រទេសជាច្រើនទៀត។ លោក Trump គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកដែលមានវ័យចំណាស់ជាងគេ និងមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងប្រវត្តិសាស្រ្តប្រធានាធិបតីអាមេរិក ហើយសព្វថ្ងៃនេះលោកមានទ្រព្យសម្បត្តិសរុបជាង ៤.៥ ពាន់លានដុល្លារអាមេរិក ហើយលោកយកប្រាក់ខែតែ ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ៕
ប្រភព៖ wikipedia, fool