បាបកម្មមានពិតៗ នៅសុខៗយុវជនម្នាក់នេះ ប៉ងច្រានស្វាទម្លាក់ស្រះ លទ្ធផលគឺ… (វិដេអូ)
អត់ការងារធ្វើ ចូលវត្តឃើញស្វាឈរនៅបង្កាន់ដៃស្រះទឹក ក៏ប៉ងច្រានវាទម្លាក់ចូលទឹក ទុកជាការលេងសប្បាយ ។ ចុងក្រោយ យុវជនចិននៅ Fujiang ម្នាក់នេះ បានទទួលលផលកម្មសមនឹងទង្វើ ។ ទង្វើនេះនឹងនាំឲ្យពួកគេរីករាយហើយ តែស្មានពុំដល់សោះថា ស្វានោះបានតោងបង្កាន់ដៃស្រះជាប់ ហើយស្ទុះឡើងហៅ «គ្នីគ្នា» បើកការ…សងសឹក ។
ពួកវាប្រដេញតាមយុវជននោះដល់ទីបំផុត ហើយប្រើដៃខ្វាចមុខខ្ទេចតែម្តង សំណាងល្អ ដែលមានអ្នកដទៃជួយទើបឆ្លងផុតគ្រោះថ្នាក់ ខណៈស្វាពុំមានបញ្ហាអ្វី តែយុវជននេះចាកចេញពីវត្តទាំងស្នាមរបួសពេញមុខ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖