ព្រឺក្បាលខ្ញាក់ អ្នកគ្រូពេទ្យវ័យក្មេងចូលធ្វើការថ្ងៃដំបូង មានអីទទួលភារៈត្រូវចាប់ «តុកកែ» ១ក្បាល ដែលចូលរន្ធត្រចៀកអ្នកជំងឺ…
ថៃ៖ នារីជាវេជ្ជបណ្ឌិតវ័យក្មេងឈ្មោះ Varanya Nhanthavee ទើបតែចាប់ផ្តើមការងារដំបូងរបស់នាង ស្រាប់តែមានអ្នកជំងឺបានមកត្អូញត្អែរ អំពីការឈឺចាប់នៅក្នុងត្រចៀករបស់គាត់ ដែលមិនមែនជារឿងធម្មតាទេ ។ តាមរយៈការប្រើឧបករណ៍ពិនិត្យរបស់នាង ដើម្បីសម្លឹងមើលទៅក្នុងត្រចៀក និងភ្លាមៗនោះ បានរកឃើញអ្វី១កំពុងរវើកៗនៅក្នុងនោះ ។
នោះគឺតុកកែរស់១ក្បាល! ។ នាងបានបន្តថា៖ «ខ្ញុំពិតជាងឿងឆ្ងល់ខ្លាំងណាស់ តើតុកកែដ៏ធំ១ក្បាលនេះ វាលូនចូលក្នុងរន្ធត្រជាក់ដ៏តូចបែបនេះតាមវិធីណា?» ។ បន្ទាប់មកនាង បានព្យាយមទាញយកតុកកែនោះចេញ ដោយបញ្ចូលថ្នាំ
អង់ទីប៊ូយូទិក ចូលទៅក្នុងត្រចៀកអ្នកជំងឺ ទោះយ៉ាងណា វាហាក់មិនធ្វើការសោះ ដូច្នេះគ្រូពេទ្យម្នាក់ក៏បានធ្វើការទាញសត្វនេះដោយដៃ ជាមួយដង្កៀប១គូ ។ នេះជាករណីដ៏ភ្ញាក់ផ្អើលមួយ ដែលតុកកែ១ក្បាលចូល ត្រូវបានទាញចេញទាំងនៅរស់ បន្ទាប់ពីត្រូវ «ជាប់គាំង» នៅក្នុងត្រចៀកអ្នកជំងឺអស់រយៈពេល ២ ថ្ងៃ ៕