បុរសៗខកចិត្តស្តូកពេលនិស្សិតស្អាតដាច់គេនៅសាកលវិទ្យាល័យថ្លៃបំផុតអង្គុយលើភ្លៅបុរសចំណាស់…
ថ្មីៗនេះមានពាក្យចចាមអារ៉ាមមួយកំពុងផ្ទុះឡើងដោយទាក់ទងនឹងនារីវៀតណាមវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ដែលសិក្សានៅសាកលវិទ្យាល័យ RMIT ដ៏ល្បីល្បាញនៅក្រុងហូជីមិញ មានទំនាក់ទំនងជាមួយបុរសចំណាស់ម្នាក់ ប៉ុន្តែការពិតនោះមិនមែនដូច្នោះឡើយ។
នាង Thai Thao Nguyen ដែលកើតឆ្នាំ ១៩៩៨ និងមានដើមកំណើតនៅទីក្រុងដាណាង គឺជានារីដែលត្រូវគេស្គាល់ពាសពេញបណ្ដាញសង្គម Facebook នៅប្រទេសវៀតណាម និងមាន Follower ដល់ទៅប្រាំម៉ឺននាក់ជាង។
នាពេលថ្មីៗនេះ នាងរូបស្រស់សោភារូបនេះបានបង្ហោះរូបភាពអង្គុយលើភ្លៅ និងកៀកកិតបុរសចំណាស់ម្នាក់ដែលនាំឱ្យមានពាក្យចចាមអារ៉ាមថា បុរសចំណាស់ម្នាក់នោះគឺជាប្រុសកំណាន់របស់នាង ហើយថារូបគេជួយចេញថ្លៃសិក្សាដល់នាងនៅសាកលវិទ្យាល័យដ៏ថ្លៃខាងលើ ដែលរឿងនេះបានបង្កផលប៉ះពាល់ដល់ជីវិតរបស់នាង Thao Nguyen យ៉ាងខ្លាំង។
ទោះយ៉ាងណា ការពិតនោះគឺថា បុរសចំណាស់ម្នាក់នោះគឺជាឪពុករបស់នារីវ័យ ១៩ ឆ្នាំរូបនេះ ហើយនាងថែមទាំងបានបញ្ជាក់ថា ឪពុករបស់នាងពិតជាស្រឡាញ់ខ្លួន ហើយគ្រួសាររបស់នាងមានសមត្ថភាពចេញថ្លៃសិក្សាដល់នាងនៅសាកលវិទ្យាល័យថ្លៃខាងលើ៕