ទៀតហើយដោយសារតែអស់ជំនឿរចិត្តនិងប្រុសៗទើបស្រីស្អាតមួយគូនេះប្តូរមកស្រឡាញ់ស្រីគ្នាឯងវិញម្តង
(បរទេស)៖ ថ្មីទៀតហើយពិតជាសម្បូរណាស់ គូរស្នេហ៏ភេទស្រីដូចគ្នាមួយគូបានកំពុងទាញចំណាប់អារម្មណ៏ដល់អ្នកលេងហ្វេសប៊ុកយ៉ាងខ្លាំងចំពោះសម្រស់ស្រស់ស្អាត របស់ខ្លួនទាំង២នាក់ ដោយពួកគេបានផុសរូបផ្អែមល្ហែមជាមួយគ្នាជាច្រើនចូលទៅក្នុងហ្វេសប៉ុក របស់ពួកគេ នៅពេលដែលពួកគេបានទៅដើរលេងជាមួយគ្នា។ ពេលដែលប្រុសៗឃើញប្រហែលសោកស្តាយគ្រប់គ្នាហើយមើលទៅមិនគួរណាស្រីស្អាតៗចិងបែជាទៅ ស្រឡាញ់គ្នាឯងទៅវិញ។
គូស្នេហ៍មួយគូនេះ បានទម្លាយការពិតប្រាប់ថា តាមពិតទៅពួកគេទាំង២នាក់ គឺធ្លាប់មានសង្សារជាមនុស្សប្រុសដូចគ្នា តែដោយសារតែពួកគេទាំង២នាក់ស្រឡាញ់សង្សារខ្លួនពេកធ្វើអោយសង្សារខ្លួនបានចិត្ត ធ្វើបាបពួកគេ មិនត្រឹមតែប៉ុនណឹង លួចលាក់មានស្រីថ្មីជាច្រើនដង។
ចាប់តាំងពីត្រូវសង្សារក្បត់ចិត្តមក ធ្វើអោយពួកនាងមានអារម្មណ៏ខូចចិត្តជាខ្លាំងហើយតាំងពីពេលនោះមកក៏មានអារម្មណ៏ចាប់ផ្តើមស្អប់មនុស្សប្រុស ហើយថ្ងៃមួយពួកគេទាំង២ក៏បានជួបគ្នាដោយសារតែពួកគេទាំង២នាក់ ត្រូវបានសង្សារក្បត់ចិត្តដូចគ្នា ហើយមានអារម្មណ័ ស្អប់មនុស្សប្រុសដូចគ្នាពួកគេក៏បានមានចិត្តស្រឡាញ់គ្នា ហើយក៏បានយកគ្នាធ្វើជាគូរស្នេហ៏រហូតមកហើយជីវិតរបស់ពួកគេក៏បានផ្លាស់ប្តូរ មានតែភាពសប្បាយរិករាយ ផ្អែមល្ហែមជាមួយគ្នារហូត មកដល់ឥឡូវហើយពួកគេទាមអ២នាក់ក៏មានគម្រោងនឹងរៀបការជាមួយគ្នាឆាប់ៗផងដែរ៕