ញាក់សាច់ម៉ង… តួឯកប្រុស ក្នុងរឿងត្រចៀកកាំ មានវ័យ ៤៦ឆ្នាំហើយ តែក្មេងៗសុំចាញ់ហើយ តាមពិតមានវិធីថែបែបនេះសោះ….

ចិន៖ បើសិននិយាយពីរឿង “My Fair Princess” ប្រិយមិត្តភាគច្រើនច្បាស់ជាមិនស្គាល់ឡើយ ប៉ុន្តែហៅថារឿង “ត្រចៀកកាំ” ប្រហែលជាមិនទាន់ភ្លេចនោះទេ ព្រោះថារឿងភាគមួយនេះ មានភាពល្បីល្បាញខ្លាំងណាស់ កាលពីជាង ២០ ឆ្នាំមុន។


កាលពីថ្មីៗនេះ ស្រាប់តែលោក Alec Su ដែលជាតួឯកប្រុសក្នុងរឿងត្រចៀកកាំ បានបង្ហាញខ្លួនក្នុងកម្មវិធីមួយ ក្រោយពីបាត់មុខអស់រយៈពេលយ៉ាងយូរមក ដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលមែនទែន។

ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែមិនជឿនឹងភ្នែកនោះ គឺសម្រស់របស់តារាប្រុសរូបនេះហាក់មិនសូវប្រែប្រួលសោះ នៅតែសង្ហាដូចដើម មិនដូចតារាដទៃដែលធ្លាប់សម្តែងជាមួយលោក កាលពីជាង២០ឆ្នាំមុននោះទេ។

គួររម្លឹកផងដែរថា នៅក្នុងឆ្នាំនេះលោក Alec Su មានអាយុ ៤៦ ឆ្នាំហើយ ហើយលោក Alec Su នៅតែទទួលការគាំទ្រ និងក្តីស្រលាញ់ពីអ្នកគាំទ្រដដែល ក្រោយពីបង្ហាញមុខលើកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *