តាចាស់នេះខូចមែនឃើញស្រីស្អាតស្លៀកខ្លីដេកលក់ក្បែរក៏បន្លំស្ទាបគេតែម្តង
បុរសចំណាស់ម្នាក់ត្រូវបានអ្នកដំណើរដទៃថតបានស្តែងៗ ខណៈត្រូវបានចោទថាបានកំពុងព្យាយាមយកដៃស្ទាបអង្អែលភ្លៅស្រីស្អាតវ័យក្មេងម្នាក់ ដែលអង្គុយងក់ជាប់នឹងគាត់ ដែលកំពុងតែជិះទ្បានក្រុងជាមួយគ្នា។
តាមរយៈវីដេអូនេះ បានបង្ហាញឲ្យឃើញបុរសចំណាស់នោះ ហាក់បានសម្លឹងទៅកាន់ភ្លៅខាងឆ្វេងដ៏សខ្ចីរបស់ស្រីស្អាតនោះ១ក្រឡេកៗ។ ហើយបន្ទាប់មក បានកម្រើកម្រាមដៃហាក់ដូចប៉ងកកិតនឹងសាច់ភ្លៅនាង ខណៈនារីវ័យក្មេងនោះកំពុងងក់ និងទ្រោបទៅលើគាត់១ភាំងៗ ដោយពុំចាប់អារម្មណ៍នឹងសកម្មភាពរបស់គាត់ ។
បុរសចំណាស់នោះបានបញ្ឈប់សកម្មភាពកេញចំណេញនេះ នៅពេលគាត់បានកត់សម្គាល់ឃើញប្តីប្រពន្ធ១គូ បានសម្លឹងដាក់គាត់។
ទោះយ៉ាងណា អ្នកលេងហ្វេសប៊ុករូបនេះ ដែលបានផុសវីដេអូនេះ បានណែនាំឲ្យអ្នកដំណើរស្រីៗទាំងឡាយ កុំដេកលក់ និងព្យាយាមលេងជាមួយទូរស័ព្ទរបស់ពួកគេ ឬ និយាយទៅកាន់អ្នកដំណើរជិតខាង ក្នុងអំឡុងជិះរថភ្លើង ដើម្បីបញ្ចៀសនូវទង្វើបៀតបៀននេះកើតឡើង៕