ស៊ែរមួយហេងៗ !! មានតែអ្នកកើតឆ្នាំ ជូត រោង រកា មមែ និង វក ទេ ដែលជួបរឿងល្អបីយ៉ាង

រឿងល្អបីយ៉ាងនោះគឺ រឿងល្អខាងផ្នែកទ្រព្យ ផ្នែកសំណាងច្រើន និង សំបូរពន្លឺរាសីល្អៗកើតឡើង។ ដើម្បីអោយកាន់តែច្បាស់សូមអានការបកស្រាយខាងក្រោម!
ខែនេះ មិនមែនត្រឹមតែជាខែល្អតែម្យ៉ាងទេ តើលោកអ្នកធ្លាប់ដឹងថាឆ្នាំលោកអ្នកទាំងប្រាំខាងក្រោមនេះ ស្ថិតនៅក្នុងជំពូកឆ្នាំល្អទាំង ៥ទេ? ឆ្នាំល្អសំដៅដល់ ឆ្នាំដែលមានឫទ្ធីតេជះបារមីតាំងពីកំណើត លុះធំឡើងតែមានគេ ជួយជ្រុមជ្រែង និងរាល់កិច្ចការដែលខ្លួនគ្រោងនឹងបំពេញ ទោះជាមានភាពលំបាកខ្លះៗ កើត ឡើង ប៉ុន្តែនៅតែអាចជោគជ័យរហូត ។ តាមគេហទំព័រ Feng Shui China បានលាតត្រដាង អំពីឆ្នាំទាំងប្រាំនោះ ថា នឹងមានលាភសំណាងធំជាទីបំផុត នៅចុងខែធ្នូ ឆ្នាំ២០១៨ ហើយ លោកគ្រូទស្សន៍ទាយ ឈ្មោះ Chi Quingxiao បានបន្តទៀតថា ទោះជាគេចង់ក្រ ក៏មិនអាចក្របានដែរ ព្រោះថា ឆ្នាំទាំង ៥ នេះ បានដល់ពេលវេលាដែលអាចនិយាយបានថាឥតខ្ចោះ ទៅហើយ ។ យើងខ្ញុំសូមរៀបរាប់ និងបកស្រាយលម្អិតដូចខាងក្រោម៖

ទី១- ឆ្នាំជូត


អ្នកកើតឆ្នាំជូត បើជាមនុស្សប្រុស នឹងទទួលលាភបានច្រើនជាងមនុស្សស្រី ដល់ទៅ ៣ភាគ ពោលគឺ នៅចុងខែ ធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ គេនឹងទទួលបានសមិទ្ធិផលចេញអំពីការប្រឹងប្រែងរបស់គេ អាចជាការធ្វើការរាជការ ឯកជន ឬការងារផ្ទាល់ខ្លួន ។ គេជាមនុស្សឆាប់បាក់ទឹកចិត្តបន្តិច ពេលបរាជ័យ ប៉ុន្តែទោះជាយ៉ាងណា គេនៅតែបន្តតស៊ូទៅមុខជានិច្ច ទោះជាគេយល់ថា គេនឹង មិនអាចសម្រេចគោលដៅដែលគេប្រាថ្នា ក៏ដោយ ។ ដោយហេតុនេះ ហើយ ទើបទេវត្តា ដែលតាមរក្សាកាយ និងដួងប្រលឹងរបស់គេ មានការរីករាយ យ៉ាងខ្លាំង ហើយនឹងព្រមផ្តល់ ឲ្យគេនូវរាល់ក្តីបំណង និងកិច្ចការដែលគេប្រាថ្នាឲ្យជោគជ័យ នោះ ប្រែទៅជាសម្រេច នៅចុងខែ ធ្នូនេះ ដោយខ្លួនគេ ក៏មិនអាចនឹកស្មានដល់ដែរ ។

ទី២- ឆ្នាំរោង

អ្នកកើតឆ្នាំរោង ទោះជាមនុស្សប្រុស ឬក៏ស្រី នឹងបានក្លាយជាអ្នកមានទ្រព្យហូរហៀរ ជាងឆ្នាំណាៗ ទាំងអស់នៅចុងខែ ធ្នូ ឆ្នាំ២០១៨ ព្រោះ គេជាមនុស្សដែលមានសេចក្តីព្យាយាម មិនដេកចាំសំណាង និងមានគំនិតគិតគូរក្នុងកិច្ចការងារ ដែលគេកំពុងធ្វើ ឬគ្រោងនឹងធ្វើ បានយ៉ាងល្អិតល្អន់ជាទីបំផុត ។ នៅចុងខែ ធ្នូ ខាងមុខនេះ លាភសំណាងដែលនឹងបណ្តាលឲ្យគេ ក្លាយជាមាន ធូរធារឡើយៗ គឺ ប្រាក់ចំណេញចេញអំពី ដីធ្លី ដែលជាអំណោយពីឪពុកម្តាយ ឬក៏ដូនតា ។ ចំពោះក្តីប្រាថ្នាជាច្រើនរបស់គេដែលតែងតែរំពឹងនោះ នឹងមកដល់ចំពោះរូបគេ ឆាប់ៗផងដែរ ។

ទី៣- ឆ្នាំរកា

អ្នកកើតក្នុងឆ្នាំរកា ជាមនុស្សស្លូតបូត (តែក៏កាចដែរ តែដោយពេល និងមានរបៀបបំផុត) មានភាពហត់នឿយបន្តិច ទោះមិនជាផ្លូវកាយ ក៏ផ្លូវចិត្តដែរ ហេតុដូចនេះ គេមិនដែលមានសង្ឃឹមក្នុងខ្លួន សូម្បីតែ ១% ថាគេនឹងអាចក្លាយជាអ្នកមាន ឬក៏សេដ្ឋី ប៉ុន្តែ ដោយសារតែសេចក្តីព្យាយាមរបស់គេនោះហើយ ទើបវត្ថុស័ក្តសិទ្ធ និងទេវត្តា ដែលតាម រក្សាដួងជីតារបស់គេ មិនអល់អែក ជូនពរដល់គេគ្រប់ពេលវេលាឲ្យបានសម្រេចនូវបំណង ប្រាថ្នារបស់គេក្នុងពេលឆាប់ៗ ។ ហេតុដូច្នេះហើយ គេប្រាកដជាក្លាយឆ្នាំល្អ១ ក្នុងចំណោម ឆ្នាំទាំងប្រាំ ដែលនឹងត្រូវបានលាភសំណាងធំនៅចុងខែ ធ្នូ ឆ្នាំ២០១៨ នេះ និងបន្តទៅមុខអស់មួយ ជីវិត ។ ប្រសិនអ្នកក្លាយជាប្តី ឬក៏ប្រពន្ធ របស់ឆ្នាំណាមួយក៏ដោយ ឆ្នាំនោះ នឹងមានសំណាង តាមអ្នកដែរជាក់ជាមិនខាន ។

ទី៤- ឆ្នាំមមែ

អ្នកកើតឆ្នាំមមែ គឺមានចរិកល្អ តែ កាច និងឆេវឆាវបន្តិច (តែបើនៅក្បែរមនុស្សចិត្តធម៌ ប្រព្រឹត្តទង្វើល្អៗ នោះ ឆ្នាំនេះ នឹងក្លាយជាឆ្នាំស្លូតជាងគេទៅវិញ) ប៉ុន្តែមនុស្សនេះ មានសារជាតិពីកំណើត ស្លូតបូតខ្លាំងបំផុត គេជាមនុស្សចូលចិត្តជួយអ្នកដទៃ ប៉ុន្តែមិនសូវជាបានគុណជះត្រឡប់ មកវិញទេ តែទោះជាយ៉ាង នៅចុងខែ ធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ គេនឹងអាចក្លាយទៅជាសេដ្ឋី ឬក៏ ជាបុគ្គលឆ្នើមជាងគេ នៅក្នុងតំបន់ដែលគេរស់នៅផងដែរ ដោយហេតុ ទេវត្តាដែលតាមថែរក្សា ដួងជីតា របស់គេ នឹងព្យាយាមដឹកនាំគេ ឲ្យទៅជួបមនុស្សល្អៗ មានឋានៈខ្ពស់ និង មានលុយ ច្រើន ដើម្បីជួយជ្រុមជ្រែងគេ ឲ្យផុតចាកឆ្ងាយអំពីទុក្ខដែលគេកំពុងជួបប្រទះ ហើយនិង ជួយពន្លឺផ្លូវដល់គេ ឲ្យចាប់យករបរ ឬក៏ការងារមួយ ដែលនាំឲ្យគេជោគជ័យ ជាទំហំធំ ដែលនឹកស្មានមិនដល់ ។ កត្តាមួយចំនួនដែលឆ្នាំមមែ ត្រូវដឹងមុនបានកាន់លាភសំណាងគឺ ត្រូវស្មោះត្រង់ លះបង់ការកុហកចំពោះមនុស្សដែលខ្លួនស្រលាញ់ និង មានទទួលខុសត្រូវលើការងារអោយខ្ពស់ជាងនេះ។

ទី៥- វក

អ្នកកើតវក មិនថាប្រុស មិនថាស្រី សុទ្ធតែត្រូវបានទទួលបាននូវអំណាយ ពីទឹកដីភ្លើងខ្យល់ ទាំងអស់ ហើយនៅចុងខែ ធ្នូ ឆ្នាំ២០១៨នេះ គេនឹងអាចក្លាយទៅជាសេដ្ឋី ខាងផ្នែកជំនួញ ឬក៏ ខាងផ្នែកប្រឹក្សាយោបល់ ផងដែរ ទោះជាបច្ចុប្បន្នគេកំពុងប្រព្រឹត្តនូវការងារ ឬក៏មុខរបរមិនពាក់ ព័ន្ធ នឹងរបស់អស់នោះក៏ដោយ ។ វក តំណាងដោយសត្វស្វាមាស បែបនេះ គេនឹងសំណាងជាង ឆ្នាំដទៃបន្តិច ត្រង់ថា ទោះជាគេខ្ជិល ក៏នៅតែទទួលបានសម្បត្តិលាភទាំងនោះដែរ ព្រោះគេមានទាំងអំណាច និងយសស័ក្ត ក្នុងដួងព្រលឹងសត្វតំណាងគេ រួចទៅហើយ។ មួយវិញទៀតបើគេមានគ្រួសារ (ប្តី ឬ ប្រពន្ធ) គេនឹងរឹតតែមានសំណាងថែមទៀត ។

Leave a Reply

Your email address will not be published. Required fields are marked *

shares