កំពូលចោរ! ស្រី២នាក់នាំគ្នាលួចរបស់ពិសេស ងំអង្គុយរើសមើលស្អាតមិនស្អាតសិន ដល់ក្រឡេកឃើញកាមេរ៉ា… (មានវីដេអូស្តែងៗ)

សិង្ហបុរី៖ មានហេតុការណ៍មួយបានកើតឡើងនៅយប់ថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០១៩ ដែលបានបង្ហោះចែកចាយវីដេអូចំនួន២ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍និងអស់សំណើចយ៉ាងខ្លាំង ជុំវិញនិងសកម្មភាពរបស់ចោរស្រី២នាក់ ដែលបានព្យាយាមប៉ុនប៉ងលួចស្បែកជើងគេ ដែលទុកនៅខាងក្រៅផ្ទះ ដែលស្ថិតនៅអគារស្នាក់នៅមួយកន្លែង ក្នុងប្លុក Teck Whye ប្រទេសសិង្ហបុរី ។

នេះបើយោងតាមគណនីយហ្វេសប៊ុកដែលមានឈ្មោះថា (Nur Ashiqin Muhammad Kyaizam ) ដែលបានបង្ហោះចែកចាយវីដេអូឃ្លីបដ៏ហួសចិត្តនេះ ក៏បានសរសេរដាក់ចំណងជើងវីដេអូឃ្លីបនេះ ដើម្បីឲ្យសក្តិសមនឹងចោរស្រីទាំងពីរនោះថា «ដំណើរទៅពន្ធនាគាររបស់ព្រះនាងស៊ីនឌឺរីឡា» គួរឲ្យដឹងផងដែរថា ប្រភពពុំបានទម្លាយឲ្យដឹងទេថា ជនសង្ស័យជាចោរស្រីទាំងពីរនាក់ ដែលមានបំណងចង់លួចស្បែកជើងនោះ

មានប្រភពមកពីណា ហើយក៏នឹងមានការស៊ើបអង្កេតពីមន្រ្តីប៉ូលិស ដើម្បីធ្វើការឃាត់ខ្លួន សួរនាំពួកនាង ឬយ៉ាងណានោះឡើយ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Leave a Reply

Your email address will not be published. Required fields are marked *

shares