​ចុះ​អី​ក៏​ព្រៃផ្សៃ​ម្លេះ​! ចង​គ្នា​នឹង​រថយន្ត រួច​បើក​អូស​យ៉ាង​សាហាវ ទម្រាំ​តាម​ទាន់ សុនខ​១​ក្បាល​ស្ទើរ​ក្ស័យ (​មាន​វីដេអូ​)

វីដេអូ​ដ៏​ស្លុតរន្ធត់​មួយ បានបង្ហាញ​ឲ្យ​ឃើញ​សត្វ​ឆ្កែ​ដ៏​កំសត់​១​ក្បាល ត្រូវបាន​គេ​ចងអូ​សដោ​យ​រថយន្ត​គួរ​ឲ្យ​អាសូរ​បំផុត ដែល​ត្រូវ​បានឃើញ​ស្ថិតនៅ​ចំណុច​ផ្លូវ​ប្រសព្វ​មួយចំនួន​២ នៅក្នុង Hawaii ។​

​ហេតុការណ៍​នេះ​ត្រូវបាន​ថត​ដោយ​ចៃដន្យ ដោយ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​ឈ្មោះ Johnny Cheng នៅ Honlulu កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ គឺ​នៅពេលដែល​គាត់​ឈប់​រថយន្ត​ផ្លូវ​ប្រសព្វ​ភ្លើងស្តុប​មួយកន្លែង ហើយក៏​បានឃើញ​រថយន្ត​១​គ្រឿង​បើក​ឆ្លងកាត់​ដោយ​ចង​អូស​សត្វ​ឆ្កែ​១​ក្បាល​យ៉ាង​សាហាវ ។

​អ្នកជិះ​កង់​ម្នាក់​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​នោះ ក៏​អាច​ត្រូវ​បានឃើញ​ឈប់ និង​សម្លឹង​មើលទៅ​សត្វ​ឆ្កែ​ដ៏​កំសត់​នោះ ក្តី​ស្លុតរន្ធត់​បំផុត ។​

​បន្ទាប់ពី​ឃើញ​ស្ថានភាព​ដ៏​រន្ធត់​របស់​សត្វ​ឆ្កែ​នោះ អ្នកបើកបរ​មួយចំនួន​បាន​ព្យាបា​យម ភ្លាមៗ​នោះ ក៏បាន​ព្យាយាម​បើករថយន្ត​ដេញតាមរ​ថ​យន្ត​នោះ ដែល​ត្រូវបាន​ដឹងថា​បើកបរ​ដោយ​ស្ត្រី​ម្នាក់ ។ ពួកគេ​បាន​ព្យាយាម​ឲ្យ​ស្ត្រី​អ្នកបើកបរ​រូបនោះ​ចាប់អារម្មណ៍​ដោយ​ចុច​ស៊ី​ហ្លេ ប៉ុន្តែ ស្ត្រី​នោះ​ពុំ​អើពើ​នោះទេ ។​

​ក្នុងអំឡុងពេល​ដេញតាម​ប្រមាញ់ Cheng និ​យា​យា គាត់​កំពុង​ព្យាយាម​ទូរស័ព្ទ​កាន់​លេខ ៩១១ ប៉ុន្តែ ខ្សែ​ទូរស័ព្ទ​ជាប់រវល់ និង​ផ្តល់នូវ​ការរង់ចាំ ។​

Cheng បាន​សរសេរ​នៅក្នុង Description ឆា​ណែ​ល Youtube របស់គាត់​ថា​៖ «​ជា​ចុងក្រោយ យើង​បាន​បញ្ឈប់រថយន្ត​ស្ត្រី​នោះ​នៅ​ចំណុច​ស្តុ​ប​មួយ​ដែលមាន​សញ្ញា «​ភ្លើង​ក្រហម​» ស្ថិតនៅ​ផ្លូវ​ប្រសព្វ Date និង Isenberg» ។​

​ស្ត្រី​ចិត្ត​ព្រៃផ្សៃ​នេះ ក៏ត្រូវ​បានឃើញ​ចុះ​ពី​រថយន្ត និង​ប្រញាប់ប្រញាល់​ដើរមក​គូទ​រថយន្ត ដើម្បី​ជួយ​សត្វ​ដែល​កំពុង​ញ័រទទ្រើក​នោះ ។ បន្ទាប់មក ស្ត្រី​រូបនេះ​ក៏បាន​ស្រាយចំណង​ឆ្កែ​នោះ និង​លើកដាក់​វា​នៅ​កៅអី​ក្រោយ​រថយន្ត និង​បន្ត​បើក​ចាកចេញ​ទៅដោយ​ពុំ​និយាយ​អ្វីមួយ​ម៉ាត់ ។​

​ព័ត៌មាន​លម្អិត​ចុងក្រោយ លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​បុរស​នេះ Cheng ត្រូវបាន​ប៉ូលីស​ប្រាប់ថា ម្ចាស់​ឆ្កែ​នោះបាន​នាំយក​សត្វ​ចិញ្ចឹម​របស់​នាង​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ផងដែរ បន្ទាប់ពី​ហេតុការណ៍​ដ៏​ស្លុតរន្ធត់​នោះ​កើតឡើង និង​សន្ម​ត់​ថា ករណីនេះ​អាចជា​គ្រោះថ្នាក់​បង្កឡើង​មួយ

Leave a Reply

Your email address will not be published. Required fields are marked *

shares