​អាណិត​ណាស់​! កូនក្រមុំ​សុខចិត្ត​ស៊ូ​ឈរ​រង់ចាំ​កូនកំលោះ​នៅ​មាត់​ផ្លូវ ទោះ​ពុំ​ដឹង​​​ពេល​​ណា​​កូន​កំលោះ​​មក​ដល់ ក្នុងករណីនេះ​….

ជាការ​ពិតណាស់ ថ្ងៃ​មង្គលការ​ជា​វេលា​ដ៏​សំខាន់​មួយ នៅក្នុង​មួយ​ឆាកជីវិត​របស់​ស្ត្រី​គ្រប់ៗ​រូប​ចង់បាន ។ ប៉ុន្តែ ប្រសិន​អ្វីៗ ជាពិសេស​កូនកំលោះ​អវត្តមាន ឬក៏​យឺតយ៉ាវ​ដោយ​ប្រការ​ណាមួយ​នោះ នៅក្នុង​ថ្ងៃ​មង្គល​សិរី​សួស្តី​របស់​ពួកគេ តើ​អារម្មណ៍​របស់​នាង​នឹង​អាប់អួរ​យ៉ាងណា​? ។​

 

​ជាក់ស្តែង កូនក្រមុំ​ម្នាក់​នៅក្នុង​ទីក្រុង Xinyu ខេត្ត Jiangxi ប្រទេស​ចិន បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក ខណៈ​ឃើញ​នាង​ស៊ូ​ឈរ​ដោយ​ភាព​ស្ងៀមស្ងាត់ ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន ស្ថិតក្នុង​សម្លៀកបំពាក់​កូនក្រមុំ​យ៉ាង​ស្រស់ស្អាត រង់ចាំ​កូនកំលោះ​ដែលមាន​ការយឺតយ៉ាវរ​បស់​នាង ស្ថិតនៅលើ​ខឿន​ចិញ្ចើមថ្នល់​ក្នុង​ទីក្រុង Xinyu កាលពី​ថ្ងៃទី​០១ កុម្ភៈ កន្លងទៅ ។​

​យោងតាម CCTVNews បាន​ឲ្យ​ដឹងថា ដោយសារតែ​ថ្ងៃនោះ ជា​ថ្ងៃបុណ្យ​ជាតិចិន ហេតុនេះ កូនកំលោះ​របស់​នាង​ត្រូវ​ជួបប្រទះ​នឹង​ការជាប់​ស្ទះចរាចរណ៍​យ៉ាងខ្លាំង ព្រោះតែ​វា​ថ្ងៃ​មនុស្សម្នា​សម្រុក​ដើរលេង​កំសាន្ត ។​

​បន្ទាប់ពី​រូបភាព​ទាំងនេះ បាន​រាលដាល​នៅលើ​បណ្តាញ​សង្គម អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​សម្តែង​នូវ​អារម្មណ៍​សោកស្តាយ ចំពោះ​កូនក្រមុំ​ជាខ្លាំង ដោយ​និយាយថា​៖ «​នារី​ដ៏​ស្រស់ស្អាត នាង​មិនគួរណា​បន្ត​រង់ចាំ​បែបនេះ​ទេ ហើយ​ខ្ញុំ​សង្ឃឹមថា នាង​នឹងមាន​ការជជែក​គ្នា​ប្រកបដោយ​ភាពស្ងប់ស្ងាត់​ជាមួយ​គាត់​ណា៎​!» ។​

​អ្នក​ដទៃទៀត ក៏បាន​មាន​ឆ្ងល់​ផងដែរ​ថា ហេតុអ្វី​បានជា​ពួកគេ​រៀបចំ​ថ្ងៃ​មង្គលការ​ចំ​នឹង​ថ្ងៃបុណ្យ​ជាតិ​អីចឹង ។ ម្នាក់ទៀត​បាន​ពន្យល់ថា​៖ «​ជនជាតិ​ចិន​ត្រូវ​ឈប់សម្រាក ៧ ថ្ងៃ ដើម្បី​អបអរសាទរ​ទិវា​ជាតិ ដូច្នេះ មាន​មង្គលការ​ជាច្រើន​នៅក្នុង​ថ្ងៃនោះ​» ។​

​គួរ​ឲ្យ​សោកស្តាយ ដែល​ពុំមាន​ព័ត៌មាន​ណាមួយ Update អំពី​ដំណើរ​មកដល់​របស់​កូនកំលោះ​ទេ ប៉ុន្តែ យើង​សង្ឃឹមថា គាត់​នឹងធ្វើ​រឿងនេះ​បាន ដោយ​មិន​កូនក្រមុំ​របស់គាត់​ខក​បំណង​ទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares