បុរសម្នាក់បានឃើញសត្វពស់មួយក្បាល ត្រូវបានគេដុតសម្លាប់ ហើយសម្រេចចិត្តចាប់វា បន្ទាប់មកព្រឺក្បាលខ្ញាក់

បុរសម្នាក់បានឃើញសត្វពស់មួយត្រូវបានគេដុតសម្លាប់ហើយសម្រេចចិត្តយកវាចេញពីភ្លើង។ ហើយពេលនោះពស់បានចឹកគាត់នឹងធ្វើឱ្យគាត់ឈឺចាប់ខ្លាំង។ ហើយបុរសនោះក៏បានបោះពស់នោះអោយវារធ្លាក់ចូលទៅក្នុងភ្លើងម្តងទៀត។

ប៉ុន្តែពេលនោះបុរសនោះខំប្រឹងរកមើលអ្វីជុំជុំវិញខ្លួនហើយក៏បានរកឃើញបង្គោលលោហៈមួយនឹងបានប្រើវាដើម្បីយកពស់នោះចេញពីភ្លើងដើម្បីសង្គ្រោះជីវិតរបស់វាម្តងទៀត។

ពេលនោះក៏មានបុរសម្នាក់ដែលកំពុងមើលទៅជិតបុរសនោះហើយនិយាយថា “ពស់នោះធ្វើឱ្យអ្នកខឹង ជាពិសេសថែមទាំងចឹកអ្នកទៀត។ ហេតុអ្វីបានជាអ្នកនៅតែព្យាយាមជួយវា? ”

បុរសនោះបានឆ្លើយតបថា: “ធម្មជាតិនៃសត្វពស់គឺវាត្រូវតែចឹកអ្នកប៉ុន្តែវាមិនអាចផ្លាស់ប្តូរធម្មជាតិរបស់ខ្ញុំក្នុងការជាអ្នកជួយបានឡើយ។ ”

ដូច្នេះកុំផ្លាស់ប្តូរលក្ខណៈរបស់អ្នកគ្រាន់តែដោយសារតែនរណាម្នាក់ធ្វើបាបអ្នក។ កុំបាត់បង់ចិត្តល្អរបស់អ្នកប៉ុន្តែអ្នកត្រូវរៀនប្រុងប្រយ័ត្ន៕

Leave a Reply

Your email address will not be published. Required fields are marked *