ដល់ក! អ្នកណាខ្លះធ្លាប់ជិះម៉ូតូ ត្រូវឆ្កែព្រួតគ្នាដេញខាំ ដូចក្នុងវីដេអូនេះខ្លះប្រាប់បានទេ? (វីដេអូស្អែងៗ)
ថ្មីៗនេះមានវីដេអូដ៏គួរឲ្យរន្ធត់ និងបង្កជាសំណើចសើចឡើងចុកពោះតែម្តង ខណៈដែលបុរស២នាក់ជិះម៉ូតូធំ ត្រូវឆ្កែ៣ក្បាលតាមភូមិ ព្រួតនាំគ្នាដេញខាំ បណ្តាលឲ្យដួលព្រលឹងចុងសក់ ។ ហើយនេះចាត់ទុកជាសំណាងធំហើយ ដែលពួកឆ្កែទាំងនោះ បានដកថយវិញ ពុំនោះសោត ច្បាស់ជាវីវរធំហើយ…. ។
ជាមួយវីដេអូដ៏គួរឲ្យអស់សំណើចខ្លាំងនេះផងដែរ ក្នុងនោះអ្នកលេងហ្វេសប៊ុកបានខមិនលេងសើចយ៉ាងដូច្នេះថា៖ «សង្សយ័ស៊ីសាច់ឆ្កែច្រើនពេកទើបវាធុំក្លិនគ្នាវា, ឆ្កែវាចេះសងសឹកអោយគ្នាវា ដែរតើ…» ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូ