សំណាងល្អណាស់! ក្មេងប្រុសតូចអាយុ ២ឆ្នាំម្នាក់ បានជាប់ដៃទៅនឹងជណ្ដើរយន្ដ ត្រូវបានសន្តិសុខរត់ទៅ… (មានវីដេអូ)

ចិន៖ ហេតុការណ៍នេះបានកើតឡើងនៅផ្សារទំនើប ដែលមានឈ្មោះថា City Star Shopping Center ស្ថិតនៅក្នុងខេត្ត Hunan ប្រទេសចិន ។ បុរសម្នាក់មកពីខាងក្រុងជួយសង្រ្គោះបាននិយាយថា «នៅពេលក្រុមពួកគាត់មកដល់កន្លែងកើតហេតុ ក្មេងប្រុសនោះយ៉មិនឈប់សោះ ។


ខ្ញុំបានលួងលោមគេមិនអោយយំ ក្មេងនោះពិតជាក្លាហានណាស់ខំស៊ូទ្រាំនឹងការឈឺចាប់ ។ ពួកខ្ញុំបានប្រើឧបករណ៍ដែកកាប់ធំៗគាស់ជណ្តើរយន្តអោយមានប្រហោង ដើម្បីឲ្យដៃក្មេងអាចដកមកបាន ។ ពេលដែលខ្ញុំលើកបីគេចូលឡានសង្រ្គោះបន្ទាន់ គេថែមទាំងនិយាយពាក្យអរគុណមកកាន់ខ្ញុំទៀតផង »។

ប្រភពដដែលបានអោយដឹងទៀតថា ក្មេងប្រុសដ៏ក្លាហាននោះមិនមានរបួសធ្ងន់ធ្ងរនោះទេ សំណាងល្អដែលសន្តិសុខនៅកន្លែងកើតហេតុរត់ទៅចុចប៊ូតុងបញ្ឈប់ជណ្ដើរយន្ដទាន់ពេល ២ឬ៣វិនាទីទៀតតែប៉ុណ្ណោះ បើមិនចុចប៊ូតុងបញ្ឈប់ទេ ក្មេងតូចនោះនឹងអាចមានគ្រោះថ្នាក់ឈានដល់ការបាក់ឆ្អឹងបាន ឬក៏…។

បណ្ជាក់ ក្មេងប្រុសតូចនោះបានអាយុ២ឆ្នាំ បានជាប់ដៃម្ខាងទៅនឹងជណ្ដើរយន្ដដែលកំពុងដំណើរការ ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares