ដើម្បីក្តីស្រមៃចង់ក្លាយជាប៉ូលីស ក្មេងស្រីអាយុ៦ឆ្នាំ ដែលកើតមហារីកតំណាក់កាលចុងក្រោយ ត្រូវបានស្ថានីយប៉ូលីសមួយក្នុងរដ្ឋតិចសាស់រៀបចំធ្វើពិធី…
បរទេស៖ កុមារី Abigail Arias អាយុ៦ឆ្នាំ មកពីរដ្ឋតិចសាស់ កើតជំងឺ មហារីគ្រលៀនតាំងពីក្មេងឬហៅថាជំងឺ(Wilms’ tumor)ដែលជាមហារីកមួយប្រភេទតែងតែកើតលើកុមារ ។ ក្រុមគ្រួសាររបស់នាង ទើបបានទទួលដំណឹងអាក្រក់នេះ ពីក្រុមគ្រូពេទ្យថាអការៈជំងឺមហារីកនាង ស្ថិតក្នុងតំណាក់ចុងក្រោយហើយ ។
Abigail Arias មានការស្រមៃមួយគឺចង់ធ្វើជាប៉ូលីស ។ ដូច្នេះកាលពីថ្ងៃទី៧កុម្ភះនេះស្ថានីយប៉ូលីសមួយក្នុងរដ្ឋតិចសាស់ ក៏បានរៀបចំធ្វើពិធីអោយកុមារី Abigail Arias ស្បថចូលតំណែងជា ប៉ូលីសដើម្បីបានបម្រើប្រជាជនតាមការស្រមៃរបស់នាងពេលធំឡើង ក្នុងនោះមានមហាជនជាច្រើន យំសោកស្តាយជំនួសក្មួយស្រីនូវជម្ងឺមហារីកដំណាក់កាលចុងក្រោយ ៕