អ្នកណាយល់អារម្មណ៍មួយនេះ? អ្នកនាង ខាត់ សុឃីម បង្ហោះរូបមួយសន្លឹក អមសារដ៏រំជួលចិត្តមួយថា “អស់ពុកទៅ នៅម្តាយ នាំគាត់មកលំហែ” (មានវីដេអូ)

លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាព ក្នុង ជន្មាយុ ៦៧ ឆ្នាំ ដោយ រោគាពាធ កាលពីព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នៅ ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ទព្រែកព្នៅ រាជធានីភ្នំពេញ។

កូនទាំង៩របស់ លោក លាវ ខាត់ មានដូចជា ខាត់ សុឃីម, ខាត់ ចំរើន, ខាត់ សារ៉ុម, ខាត់ សារ៉េម, ខាត់ ស្រីវង, ខាត់ អាយ៉ៃ, ខាត់ សេរី, ខាត់ សួស្តី និង ខាត់ ណាចា។

អ្វីដែលរឹតតែខ្លោចផ្សាបំផុតនោះ ខាត់ សុឃីម បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់លោក អ៊ឹម ជីវ៉ា ក្នុងកិច្ចសម្ភាសន៍ មួយ លាយឡំទៅដោយសម្លេងស្រែកទ្រហោរយំថា “កូនទាំងអស់៩នាក់ អត់មានអ្នកណាទាន់ដង្ហើមគាត់ សូម្បីតែប្រពន្ធគាត់ ហើយមិនដឹងថា មុននឹងស្លាប់គាត់វេទនាម៉េចទេ បងអត់ដឹងទេ”។

ក្រោយធ្វើពិធីបុណ្យខួបគម្រប់៧ថ្ងៃ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ រួចហើយមក នៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ខាត់ សុឃីម បានបង្ហោះរូបភាពដ៏រំជួលចិត្តមួយសន្លឹក ព្រមទាំងភ្ជាប់សារដ៏ក្តុកក្តួលមួយថា “អស់ពុកទៅ នៅម្តាយ នាំគាត់មកលំហែ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្មណ៍ថា ៖

– អាណិតមីង
– យល់ពីអារម្មណ៍អ៊ុំស្រី ដូចម្តាយខ្ញុំចឹងបង នឹកពុក
– អារម្មណ៍នៃការបាត់បង់មនុស្សជាទីស្រលាញ់ មិនអាចកាត់ចិត្ត ឬបំភ្លេចបានភ្លាមៗទេ ទោះនាំគាត់ទៅដល់កន្លែងសប្បាយយ៉ាងណាក៏ដោយ តែទោះជាយ៉ាងណាក៏ដោយ មានតែព្យាយាមកាត់ចិត្តម្តងបន្តិចៗ
– ឲ្យគាត់ស្តាប់ធម៌ខ្លះ ចិត្តគាត់នឹងបានធូរស្រាល

ព្រមទាំងនៅមាន comment ជាច្រើនទៀត ជាការលើកទឹកចិត្តអ៊ុំស្រី។ ខាងក្រោមនេះ ជាវីដេអូ របស់លោក​ លាវ ខាត់ កាលនៅរស់ បានបង្ហាញក្តីស្រឡាញ់យ៉ាងកក់ក្តៅចំពោះកូន ឃើញហើយ ពិតជាស្រណោះ ៖

            

Leave a Reply

Your email address will not be published. Required fields are marked *

shares