នៅចាំអ្នកចម្រៀងជំនាន់ថ្មីទាំង២នាក់នេះទេ? ពេលនេះ ពួកគាត់ លេចមុខក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដោយដាក់ប៉ុន្មានបទនេះ ពីរោះណាស់ ស្តាប់ឡើងព្រឺសម្បុរ (មានវីដេអូ)

កាលពីពេលថ្មីនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ អ្នកចម្រៀង ជំនាន់ថ្មី២នាក់ ដែលមានទឹកដមសំនៀង ពីរោះ ឡើងគ្រលួច រហូតទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ សឹងតែមិនគួរឲ្យជឿ។

ក្នុងនោះផងដែរ គេបានឃើញហ្វេសប៊ុកផេកមួយឈ្មោះ “អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍” បានបង្ហោះបទចម្រៀងជាច្រើនបទ ច្រៀងដោយអ្នកទាំង២នេះ កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២០ រហូតទទួលបានការចូលទស្សនាជាង ២លានដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ នេះ។

កាន់តែពិសេសជាងនេះទៅទៀតនោះ ហ្វេសប៊ុកដដែលនេះ បានបង្ហោះសារមួយពីដំណឹងដ៏ល្អមួយទៀត សម្រាប់អ្នកទាំងពីរ ដោយប្រាប់ឲ្យដឹងថា “អ្នកចំរៀងជំនាន់ថ្មី មានឱកាស ក្រោយពីបាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន យល់ព្រមអ្នកទាំងពីរមកច្រៀងនៅអគ្គនាយកដ្ឋានវិទ្យុជាតិ ។ “។

ចំណែកម្សិលមិញនេះ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញអ្នកទាំងពីរ មានឈ្មោះ លោក មាស ជីវ៉ា និង កញ្ញា សាត់ ដានី បានបង្ហាញមុខក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដោយបានបកស្រាយបទពីរោះៗជាច្រើនបទ ធ្វើឲ្យគ្រប់គ្នាពេញចិត្តជាខ្លាំង រហូតដល់អ្នកខ្លះទៀត ស្តាប់ឡើងព្រឺសម្បុរ ព្រោះតែទឹកដមសំនៀងរបស់អ្នកទាំងពីរ ពិតជាពីរោះជាប់ចិត្តមែន។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទាំងអស់គ្នា ៖

          

Leave a Reply

Your email address will not be published. Required fields are marked *