ឈឺ ចា ប់ ណាស់! បន្ទាប់ពី​កែមុខស្អាតពេក មិត្តពស់វែកច្រណែន ​វា យ នាង​មុខ​ខ្ទេច ប៉ុន្តែជនបង្កខឹងនាងព្រោះតែ…

នារី​ជនជាតិ​ចិន​ម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​អះអាង​ថា នាង​ត្រូវ​បាន​មិត្តភ័ក្ដិ​ល្អ​បំផុត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​វា យ ដោយសារ​តែ​គេ​ច្រណែន​នឹង​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​នាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។នារី​វ័យ​ក្មេង​ខាង​លើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Tian ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​ចំណាយ​លុយ​ប្រហែល ៦០ ០០០​យ័ន (៨ ៧០០​ដុល្លារ) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​ធ្វើ​ការ​វះកាត់​កែ​សម្ផស្ស នៅ​ក្នុង​ទីក្រុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Hangzhou ភាគ​ខាង​កើត​ប្រទេស​ចិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

នាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិត្តភ័ក្ដិ​ល្អ​បំផុត​រយៈ​ពេល ៥​ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ជា​មួយ​គ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​ វា យ ​នាង​ឡើង​ខ្ទេច​មុខ ​​​​​​​​​​​​​​​​ដោយ​សារ​តែ​ការ​កែ​សម្ផស្ស ធ្វើ​ឲ្យ​នាង​ស្រស់​ស្អាត​ពេក​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជា​មួយ​គ្នា​នេះ​ដែរ​​​​​​​​​​​​​​​​​​​​​​ Tian បាន​បន្ថែម​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាង​ពេញ​ចិត្ត​ចំពោះ​ការ​វះកាត់​នេះ​ខ្លាំង​ណាស់​​​​​​​​​​​​​​​​​​​​​​​​​ ដែល​ផ្ដល់​ឲ្យ​នាង​នូវ ​​​​​​​​​​​​​​​​​​​​​ស្បែក​ស ភ្នែក​ធំ និង ខ្ទង់​ច្រមុះ​ខ្ពស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

គួរ​បញ្ជាក់​ថា ​​​​​​​​​​​​​​​​​ហេតុការណ៍ ​វា យ ​គ្នា​ខ្ទេច​មុខ ដោយ​សារ​តែ​ការ​ច្រណែន​សម្រស់​គ្នា​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។​ នាង Tian ​​​​​​​​​​​​​​​​​​​​​​​​​​បាន​អះអាង​ថា មិត្តភ័ក្ដិ​ជិតស្និទ្ធ និង​ជា​អ្នក​ជួល​ផ្ទះ ​​​​​​​​​​​​​​​​​​​​​​​មាន​ឈ្មោះ​ថា Hu គឺ​ជា​អ្នក​ផ្ដួចផ្ដើម​ជម្លោះ​នេះ​ឡើង។ ពួកគេ​បាន​វា យ​ តប់​គ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រហូត​ដល់​ទៅ ៣​ដង នៅ​ក្នុង​យប់​កើតហេតុ​នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ទោះ​ជា​យ៉ាង​ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាង Hu បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង Tian ក៏​បាន​ធ្វើ​ឲ្យ​នាង​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​រ ង ​របួ ស ​ជា​ច្រើន​កន្លែង ដូច​ជា នៅ​លើ​ផ្ទៃ​មុខ ក និង ទ្រូង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​ដើម។ Hu បន្ថែម​ទៀត​ថា នាង​ក៏​ធ្លាប់​បាន​កែសម្ផស្ស​លើ​ផ្ទៃ​មុខ​ដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយ​ព្រោះ​តែ​ខឹង​ខ្លាំង ដោយសារ​ការ​ចំអក​រឿង​ក្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្មាន​លុយ​ដូច​គេ​​​​​​​​​​​​​​​​​​​​​​​​​​​ ទើប​បណ្តាល​ឲ្យ​នាង​ផ្ដួចផ្ដើម​ជម្លោះ​តែ​ម្ដង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Leave a Reply

Your email address will not be published. Required fields are marked *