កូនស្រីអ្នកមាន បើកឡានបុករះ ស្លាប់២នាក់ អាចប្រឈមនឹងទោសប្រហារជីវិតនៅឯ… (មានវីដេអូស្តែងៗ)
ចិន៖ ថ្មីនេះមានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយ ដែលបង្ករឡើងដោយ កូនស្រីម្ចាស់ក្រុមហ៊ុនឱសថបុរាណចិន ឈ្មោះ Tan អាយុ ២៣ឆ្នាំ ដែលបានបើករថយន្តយ៉ាងលឿន ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បានបុករថយន្តអ្នកដទៃមិនតិចជាង
៨គ្រឿងឡើយ ក្រោយមកបានព្យាយាមបើករត់គេចខ្លួន ។ ក្រោយពីបើករត់ ក៏បានបន្តបុកនឹងរថយន្ត BMW មួយគ្រឿងទៀតដែលកំពុងតែឈប់នៅភ្លើងស្ទុបក្រហម បណ្តាលឲ្យផ្ទុះឆេះ ស្លាប់មនុស្សក្នុងរថយន្ត ២នាក់ ចំណែក ៣នាក់ផ្សេងទៀត
រងរបួស (រត់ចេញពីរថយន្តទាន់) ផ្លូវប្រសព្វ ក្នុងទីក្រុង Henan ប្រទេសចិន ។ ក្នុងឡានជនបង្ក បានដឹកមិត្តភ័ក្តិ ២នាក់ទៀត បានរងរបួសផងដែរ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូ៖