ឃើញមុខដូចកូនក្មេងចឹង តិចគិតថាអាយុ៧-៨ឆ្នាំចុះ គឺនាងពេញក្រមុំទៅហើយ តែបើកម្ពស់វិញគឺ…
វៀតណាម៖ កាលពីពេលថ្មីនេះ មាននារីជនជាតិវៀតណាមដែលមានឈ្មោះថា Tra Thi An Tram មានមុខមាត់និងសម្រស់ដូចក្មេងអាយុ៨ឆ្នាំ បានធ្វើអោយកក្រើកយ៉ាងខ្លាំនៅក្នុងបណ្តាញសង្គម នៅពេលដែលឃើញនាងធ្វើការ Live វីដេអូចេញពីគណនីផ្ទាល់ខ្លួន ។
តាមរយៈការ Live របស់នាង នាងបានប្រកាសប្រាប់មហាជនថាឆ្នាំនេះនាងមានអាយុ២០ឆ្នាំហើយ ប៉ុន្តែគ្រាប់តែនាងមានកម្ពស់ទាប គឺថានាងមានកម្ពស់ត្រឹមតែ ១ម៉ែត្រ២តឹកតែប៉ុណ្ណោះ ។ រឿងនេះបានធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែន គឺថានារីម្នាក់នេះមានរូបសម្រស់ស្អាតហើយមើលទៅដូមក្មេងអាយុ៨ឆ្នាំ មិនសមមានអាយុ២០ឆ្នាំទេ ។
អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ បន្ទាប់ពីនាងបកស្រាយរឿងរ៉ាវរបស់ខ្លួនរួច វីដេអូរបស់នាង ក៏ចាប់ផ្តើមមានការចែករំលែកច្រើន ហួសពីការស្មានរហូតល្បីដល់សារព័ត៌ប្រទេសកូរ៉េ និងប្រទេសចិនថែមទៀតផង ។ ហើយពេលនេះ គណនីហ្វេសប៊ុកផេករបស់នាង កំពុងទទួលការចាប់អារម្មណ៍ខ្លាំងរហូតមានអ្នក Follow ចំនួន ២០មុឺននាក់ត្រឹមតែរយៈដ៏ខ្លី ៕