សំណាងល្អគេឃើញទាន់! ខ្លា១ក្បាលត្រូវបានជួយសង្គ្រោះទាន់ពេល ដោយការប្រើទ្រុងពិសេស…
ឥណ្ឌា៖ កាលពីថ្ងៃទី១៤ ខែកក្កដា នៅភូមិ Fakte ក្បែរ shirur ក្នុងរដ្ឋ Maharashtra មន្ត្រីសត្វព្រៃ SOS និងនាយកដ្ឋានព្រៃឈើ បានជួយសង្គ្រោះសត្វខ្លារខិនដែលមានអាយុ ៤ឆ្នាំ មួយ ពីការលង់ទឹកនៅក្នុងអណ្តូងមួយ នៅភាគខាងលិចប្រទេសឥណ្ឌា ។
វីដេអូនោះបានបង្ហាញពិខ្លារខិន១ក្បាល ដែលកំពុងខំប្រឹងប្រយុទ្ធប្រឆាំងនិងសេចក្តីស្លាប់ នៅក្នុងអណ្តូង ខណៈដែលមន្ត្រីជួយសង្គ្រោះទំលាក់ទ្រុងបញ្ចោតឲ្យវាចូល គឺដើម្បីជួយសង្គ្រោះវា ។ ហើយក្រោយមក ខ្លារខិននេះ ដែលមានសំណាងនេះត្រូវបានគេប្រញាប់ប្រញាល់ យកទៅមជ្ឈមណ្ឌលសង្គ្រោះខ្លា Manikdoh ដើម្បីព្យាបាលវា ។
គេមិនបានដឹងពីមូលហេតុនៃការធ្លាក់ចុះ របស់សត្វខ្លារខិននេះទេ ៕ ប្រិយមិត្តចង់ជ្រាបកាត់តែច្បាស់សូមទស្សនាវីដេអូនៃការ ជួយសត្វខ្លារខិននេះតាមរយៈវីដេអូខាងក្រោម៖