ដាច់ផ្ងារម្មង! ចង់យកចិត្តខាងស្រី បុរសម្នាក់ខំធ្វើម្ហូបត្រីចៀនជូអែមជូន ផ្ទុះទៅវិញបែរជាត្រូវឪពុកក្មេកដេញចេញពីផ្ទះភ្លាមៗព្រោះតែ

បរទេស៖ កាលពីថ្មីៗនេះមានរឿងរ៉ាវហួសចិត្តមួយ បានកើតឡើងដោយយុវជន​ម្នាក់​បានសម្រេច​ចិត្ត​ទៅ​បង្ហាញមុខ​គ្រួសារ​ខាង​ស្រី បន្ទាប់ពី​ស្វែងយល់​ចិត្ត​គ្នា​ប៉ុន្មាន​ឆ្នាំ​មក​រួចមក ។ យុវជននោះគាត់ពូកែខាងធ្វើម្ហូបណាស់ ពេលដែលគាត់បានមកដល់ផ្ទះខាងស្រី គាត់បានឃើញ ត្រីនាគដែលម្តាយឪពុងខាងស្រីចិញ្ចឹម ហើយគាត់បាន ស្រែកសួរ​សង្សារ​កំពុង​នៅ​បន្ទប់ទឹក​ថា៖ អូនៗ ត្រី​ប្រោះ​ក្នុង​អាង​ធ្វើ​ម្ហូប​បានទេ​? នាង​ឆ្លើយថា​បាន (​ព្រោះ​នាងចង់​ឲ្យ​សង្សារ​បង្ហាញ​ស្នាដៃ​) ។ពេលនោះ ឪពុកម្តាយ​កំពុង​ស្ថិតនៅ​កសិដ្ឋាន​មិន​ឆ្ងាយ​ពី​នោះ​ប៉ុន្មានទេ ។​​

បន្ទាប់ពីលឺសង្សារឆ្លើយយល់ព្រមហើយ បុរស​នោះ​ក៏​ចាប់​ត្រី​មក​ធ្វើម្ហូប ហើយបាន​ថត​បង្ហោះ​បង្អួត​លើ​បណ្តាញ​សង្គមទៀត ។ ត្រី​ឆា​ជូ​អែម បានធ្វើ​រួចស្រេច មើលទៅ​គួរ​ឲ្យ​ចង់​ពិសារ តែពេល​ដែលឪពុកម្តាយ​ខាង​ស្រី​ ត្រឡប់មកផ្ទះ​វិញ កូនស្រី​ប្រញាប់​ប្រាប់ឪពុកម្តាយថា សង្សារ​ខ្ញុំ​គាត់​ធ្វើ​ឆា​ត្រី​ជូ​អែម ជូន​ពុក​ម៉ែ​ពិសារ ​! ។​​ភ្លាមនោះ បុរស​ជា​ឪពុក ក៏បាន​ស្ទុះ​ចូលទៅ​ក្នុងផ្ទះ ហើយក៏បានស្រែក ពុទ្ធោ​! ត្រី​នាគ​អា​ញ់​ចិញ្ចឹម ១០ ឆ្នាំហើយ ទៅណា​បាត់​? ។​​ យុវជន​ឆ្លើយ​៖ បាទ​អ៊ំ​! ខ្ញុំ​បាន​យក​វា​ធ្វើ​ម្ហូប​ទុក​ជូន​អ៊ំ​ទាំងពីរ​ពិសារ​… ។​​ បុរសជាឪពុកបានខឹងយ៉ាងខ្លាំង ហើយបានស្រែកថា ស្អី​គេ​! ចេញ​ផុតពី​ផ្ទះ​អា​ញ់​ភ្លាម​! ត្រី​ថ្លៃ​រាប់ពាន់​យន់ ឯង​ហ៊ាន​យកមក​ធ្វើ​ម្ហូប​!? មាននាក់ចូល comment ជាច្រើនបានសួរថា នោះជាកុំហុសនាក់ណា? តើគួរខឹងយុវជននោះ ឬខឹងនាងជាសង្សារ?

Leave a Reply

Your email address will not be published. Required fields are marked *