សម្តេចតេជោ ហ៊ុន សែន ជួយឧបត្ថម្ភដល់ក្រុមគ្រួសារអ្នកស្លាប់ ក្នុងមួយនាក់៤០លានរៀល សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន…
កាលពីព្រឹកមិញនេះ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា៖ “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោដនាដកម្មបាក់អាគារនៅខេត្តព្រះសីហនុ គឺជារឿងឈឺចាប់របស់ជាតិយើង ពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយាឬស្វាមីឬកូនឬឪពុកម្តាយ។ល។
ដើម្បីចូលរួមមរណៈទុក្ខនិងជួយ ដល់ជីវភាពក្រុមគ្រួសារក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល (សែសឹបលានរៀល) ឬ១មុឺនដុល្លា(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការនិងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិកានេះជូនបងប្អូន។ យប់នេះខ្ញុំនៅបន្តតាមដានការងាររុករកនិងសង្រ្គោះជាមួយបងប្អូនតទៅទៀត៕”។
ចំណែកនៅមុននេះបន្តិច បើយោងតាមរយៈហ្វេសប៊ុករបស់លោក Huy Bunleng បានធ្វើសេចក្តីរាយការណ៍បន្ថែមទៀតក្នុងហេតុការណ៍រលំអគារសង់ថ្មីនៅក្រុងព្រះសីហនុ ដោយបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “ក្រុងព្រះសីហនុ-(ដំណឹមបន្ថែម) ករណីរលំអាគារសង់ថ្មីនៅក្រុងព្រះសីហនុ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃ២៣មិថុនា២០១៩ ចំនួនអ្នកស្លាប់បានកើនឡើងដល់១៧នាក់ហើយ(ស្រី៤នាក់) ចំណែកអ្នករបួសមានចំនួន២៤នាក់(ស្រី២នាក់) នេះបើយោងតាមរបាយការណ៏ផ្លូវការដែលPNN ទទួលបានពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ដោយឡែកប្រតិបត្តិការកាយគំនរបែកបាក់និងរុកជនរងគ្រោះ ក៏កំពុងធ្វើបន្ត ដោយក្រុមការងារចម្រុះទាំងអជ្ញាកម្ពុជានិងក្រុមសង្គ្រោះរបស់ចិន៕(ជូនភ្ជាប់ជាមួយនូវបញ្ជីឈ្មោះជនរងគ្រោះដែលរងរបួសនិងស្លាប់)”៕
share4lives